រូបភាពខាងក្រោមនេះគឺជារូបភាពដែលថតដោយអ្នកសារពត៌មានជាតិវៀតណាមម្នាក់ ដែលបានធ្វើដំនើរមកតំបន់ប្រាសាទព្រះវិហារកាលពីសប្តាហ៍កន្លងទៅ និងបានថតយក រូបភាពថ្មីៗជាច្រើនបន្ទាប់ពីសង្គ្រាម រវាងកម្ពុជា និង ថៃ មានសភាពស្ងប់ស្ងាត់មួយរយៈមក ៖

ផ្លូវក្រាលកៅស៊ូឡើងទៅកាន់ប្រសាទព្រះវិហារ លើទឹកដីកម្ពុជា

សកម្មភាពសាងសង់ផ្លូវពីជើងភ្នំដងរែកឡើងទៅកាន់ប្រាសាទព្រះវិហារ របស់កម្ពុជា

គ្រាប់គ្រប់ធុនដែលភាគគីកងទ័ពថៃបានបាញ់មកលើប្រាសាទព្រះវិហារ ត្រូវបានកងទ័ព
កម្ពុជា ប្រមូលទុកធ្វើជាភស្តុតាង ។

កងទ័ពកម្ពុជាប្រើកែវឆ្លុះ ដើម្បីតាមដានសកម្មភាពរបស់កងទ័ពថៃ ពីតំបន់ប្រាសាទ ។

តួប្រាសាទ និង កន្លែងជាច្រើននៃប្រាសាទត្រូវទទួលការបាក់បែកយ៉ាងដំណំ ក្រោមការ
បាញ់ប្រហារពីកងទ័ពថៃ ។

ផ្លូវឡើងមកលើប្រាសាទដែលស្ថិតនៅប៉ែកខាងប្រទេសថៃត្រូវបានបិតទ្វារ សូម្បីស្រមោល
មនុស្សម្នាក់ក៏គ្មាន ដែលខុសពីប៉ុន្មានឆ្នាំ មុខ ទីនេះមានភ្ញៀវទេសចរណ៍ជាច្រើន ។

ផ្លូវលំខាងភាគីកម្ពុជាត្រូវបានត្រួសត្រាយឡើងនៅភាគខាងឆ្វេងផ្លូវធំ បន្ទាប់ពីផ្លូវនោះបាន
បិត ។

សន្តិភាពហាក់បានវិលត្រលប់មកវិញ ព្រោះគ្មានសកម្មភាពណាមួយរបស់កងទ័ពកម្ពុជា
បង្ហាញអោយឃើញពីការត្រៀមប្រយុទ្ធឡើយ ។

ផ្លូវក្រាលកៅស៊ូរបស់ថៃ ឆ្ពោះមកកាន់តំបន់ព្រំដែន មានសភាពស្ងាត់ជ្រងំ ដែលពីមុនមក
ផ្លូវនេះមានភ្ញៀវទេសចរណ៍ជាច្រើន បានធ្វើដំនើរចេញចូលឥតអាក់ ។

ទីជំរករបស់កងទ័ពកម្ពុជានៅក្នុងតំបន់ប្រសាទព្រះវិហារ ។

កងទ័ពកម្ពុជាប្រដាប់ដោយ អាវុធ និង វិទ្យុទាក់ទង នៅចំនុចខ្ពស់បំផុតដើម្បីតាមដានស្ថាន
ការណ៍ ។




ប្រាសាទព្រះវិហារដ៏ល្បីឈ្មោះរបស់កម្ពុជាពេលនេះហាក់បីដូចជាសភាពស្ងប់ស្ងាត់ជាងមុន
និងបានបើកទ្វារស្វាគមន៍ចំពោះភ្ញៀវទេសចរណ៍ឡើងវិញហើយ ៕
(ប្រភពពី vnexpress)
យ៉ាវីន