Logo អក្សរពណ៌ស ផ្ទៃ Oval ពណ៌ខៀវរបស់ Samsung អាចនឹងត្រូវផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ ទៅជាការរចនាម៉ូដផ្សេង បើសិនជាបណ្តាព័ត៌មានចចាមអារាមពីអូស្រ្តាលីកាលពីពេលថ្មីៗនេះ ជាការពិត។ តាមសំដីពីប្រភពលាក់ឈ្មោះមួយបានឲ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េខាងត្បូង កំពុងមានផែនការផ្លាស់ប្តូរ Brand Logo ក្នុងរយះពេលពីឥឡូវនេះរហូតដល់ការពិពរណ៍បច្ចេកវិទ្យា CES 2013 នៅអាមេរិច។ ជាក់ស្តែង Logo ថ្មីនឹងមិនមានរូប Oval ផ្ទៃពណ៌ខៀវទៀតទេ ជំនួសដោយការរចនាម៉ូដសាមញ្ញ តែទំនើបជាងមុន។ Brandstream គឺជាក្រុមហ៊ុនដែលទទួលភារកិច្ចក្នុងការរចនាម៉ូដ Logo ថ្មីឲ្យ Samsung។
គោលបំណងនៃការផ្លាស់ប្តូរ Logo តាមព័ត៌មានមួយចំនួនគឺ Samsung ចង់មាន រូប Brand Logo អន្តរជាតិមួយដែលលេចធ្លោ និងអស្ចារ្យជាងមុន៕
ដោយ៖ សិលាប្រភព៖ TTE