កាលពីប៉ុន្មានសប្ដាហ៍មកនេះគេសង្កេតឃើញថាមានគ្រោះថ្នាក់ជាច្រើនបានកើតឡើងហើយក្នុងនោះគេសង្កេតឃើញប្រភពព័ត៌មានដែលរហ័សជាងគេនោះគឺ Facebook ព្រោះវាជាគេហទំព័បណ្ដាញសង្គមមូយដែលមានមនុស្សជាច្រើនប្រើប្រាស់វាហើយក្នុងនោះក៏មានយុវវ័យកម្ពុជាប្រើប្រាស់វាផងដែរដែលអាចមានអ្នកប្រើប្រាស់ជាខ្មែរដល់ទៅច្រើនជាង ៥ សែននាក់ នេះបើតាមការប៉ាន់ស្មាន។
សារដែលគេសំណូមពរតៗគ្នានៅលើ Facebook
ហើយស្របជាមួយនឹងការរីកដាលនៃចំនួនយុវវ័យខ្មែរដែលប្រើប្រាស់ Facebook នេះគេសង្កេតឃើញថារាល់ពេលដែលមានគ្រោះថ្នាក់ផ្សេងៗ គេតែងតែឃើញមានការបង្ហោះរូបភាពគ្រោះថ្នាក់នោះភ្លាមៗពីកន្លែងកើតហេតុដែលអ្នកបានឃើញផ្ទាល់បានបង្ហោះរូបភាពតាមទូរសព្ទដៃដែលជារបស់មួយដែលយុវវ័យនៅទីក្រុងភាគច្រើនមានសឹងតែគ្រប់គ្នា។
គ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ
ឧទាហរណ៍ដូចជាករណីគ្រោះថ្នាកចរារណ៍នៅកោះពេជ្រដែលបានឆក់យកជីវិតក្មេងស្រីជំទង់ម្នាក់កាលពីប៉ុន្មានសប្ដាហ៍មុននៅកោះពេជ្រ និងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់នៅឬស្សីកែវដែលបានឆក់យកជីវិតមនុស្សម្នាក់កាលពីម្សិលមិញជាដើម។ រូបភាពនៃគ្រោះថ្នាក់ទាំងនោះត្រូវបានគេបង្ហោះភ្លាមៗពីសំណាក់អ្នកប្រើប្រាស់ Facebook ដែលនៅក្បែរកន្លែងកើតហេតុ។ ហើយប៉ន្មានថ្ងៃមកនេះយើងសង្កេតឃើញថាចាប់ផ្ដើមមានមតិជំទាស់ពីការ Post រូបភាពគ្រោះថ្នាក់ឆៅស្រស់ៗនេះ ដោយគេបានសរសេរជា Poster ហើយបង្ហោះតៗគ្នានៅលើ Facebook ហើយគេបានសុំអោយបញ្ឍប់ការបង្ហោះរូបភាពគ្រោះថ្នាក់ឆៅៗនោះទៅ ព្រោះវាអាចប៉ះព៉ាល់សតិអារម្មណ៍ ជាពិសេសគឺស្រីៗ។
គ្រោះថ្នាក់ចរាចរណ៍នៅកោះពេជ្រកាលពីប៉ុន្មានសប្ដាហ៍មុន
ហ៊ុល ចន្ទរិទ្ធីរក្ស និស្សិតសាលវិទ្យាល័យភូមិន្នភ្នំពេញ ជំនាញព័ត៌មានវិទ្យាឆ្នាំទី ១ បានមានមិតជុំវិញបញ្ហានេះថា ការពិតទៅចំពោះបញ្ហានេះខ្ញុំទទួលស្គាល់ថាវាពិតជាមានការប៉ះពាល់ដល់មនុស្សមូយចំនួនមែន តែការ Post រូបភាពទាំងនេះវាមានទាំងផលល្អ និងផលអាក្រក់ ផលល្អយើងឃើញថាសារព័ត៌មានក្នុងស្រុកសម័យនេះភាគច្រើនក៏គេប្រើ Internet ដូចគ្នាដូចនេះហើយសារព័ត៌មានអាចមានអតិភាពលឿនជាងមុនក្នុងការប្រមូលព័ត៌មាននានា ហើយបើយើងនិយាយពីផលអាក្រក់ខ្ញុំទទួលស្គាល់ថាវាពិតជាដូចគេសំណូមពរលើ Facebook ថាវាមិនល្អទេជាពិសេសគឺសម្រាប់ស្រីៗនារីមួយចំនួនគេប្រហែលជាថាគេមិនអីទេ តែសម្រាប់នារីផ្សេងទៀតគេអាចនឹងមានបញ្ហាជាមួយនិងរូបភាពទាំងនោះ ហើយម្យាងទៀតវាអាចមានការបំប៉ោងព័ត៌មានមិនពិតណាមួយតាមរូបភាពនេះដូចគ្នា សរុបទៅខ្ញុំមិនហ៊ាននិយាយទេថាពួកគាត់គួរណាឈប់ Post រូបភាពបែបនេះឬយ៉ាងណា តែបើតាមគំនិតខ្ញុំ គិតថាប្រសិនបើអាច អ្នកដែល Post រូបភាពបែបនេះគួរណាធ្វើរូបភាពកន្លែងរបួស អោយវាស្រអាប់ ហើយដាក់ពណ៌ ស ខ្មៅ ត្រង់កន្លែងដែលមានឈាមទៅ ធ្វើបែបនេះវាមើលទៅដូចជាមិនឆៅៗពេកនោះទេ។នេះគឺជាមតិរបស់យុវនិស្សិត និងជាអ្នកប្រើប្រាស់ Facebook ម្នាក់ជុំវិញបញ្ហានេះ ចុះលោកអ្នកវិញ?លោកអ្នកអាចផ្ដល់ជាមតិដោយសេរីដោយគ្រាន់តែសរសេរនូវអ្វីដែលអ្នកចង់និយាយជុំវិញប្រធានបទនេះនៅក្នុងប្រអប់បញ្ចេញមតិខាងក្រោម៕
ដោយ៖ ម៉ូកា