មិនថាតែនៅបរទេសនោះទេ ដែលគេឃើញមាននារីជាច្រើនកំពុងពេញនិយមប្រើប្រាស់ស្មាតហ្វូន ដើម្បីថតរូបខ្លួនឯង រួចបង្ហោះតាមប្រព័ន្ធអ៊ីនធើរណែត ប៉ុន្ដែ កម្ពុជា ក៏កំពុងជ្រួលជ្រើមក្នុងបញ្ហានេះដែរ។

width=337

ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេល ហ្វេសប៊ុក បានរាលដាលមកដល់ស្រុកខ្មែរ ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យានានា ក្នុងនោះមានទូរស័ព្ទជាដើម បានធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានឱកាសច្រើនសម្រាប់បង្ហាញពីភាពល្អប្រសើររបស់ខ្លួន ទៅដល់មនុស្សនៅទូទាំងពិភពលោក។ហើយការបង្ហាញនោះ គេឃើញ រួមមានទាំងព័ត៌មានឯកជន និងព័ត៌មានជុំវិញខ្លួនពួកគេ ក្នុងនោះដែរ ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គម និងស្មាតហ្វូន មួយចំនួនធំ ជាពិសេសស្រីស្អាតតែងបង្អួតសម្រស់របស់ខ្លួននៅលើហ្វេសប៊ុក។

 width=345

មិនចាញ់បរទេសប៉ុន្មាន ស្រីស្អាតស្រុកខ្មែរ ក៏មានចំណាប់អារម្មណ៍ក្នុងប្រការខាងលើនេះដែរ។នៅតាមទំព័រហ្វេងប៊ុកមួយចំនួន ជាពិសេស គណនីដែលមានម្ចាស់ជានារីភេទ ភាគច្រើនគឺមានការបង្អួតរូបថត និងស្មាតហ្វូនរបស់ពួកគេ។ យ៉ាងនេះក្ដី ក៏គេឃើញមានបុរសមួយចំនួន បានបង្អួតពីប្រការប្រហាក់ប្រហែលគ្នានេះដែរ ប៉ុន្ដែមតិមួយចំនួន យល់ថា ពួកគេភាគច្រើន  គឺជាបុរសតែរូបរាងប៉ុណ្ណោះ។

width=357

តើមានមូលហេតុសំខាន់ៗអ្វីខ្លះ ដែលនាំឱ្យមានការបង្ហាញព័ត៌មានឯកជនរបស់ពួកគេ គឺមានបីប្រការ ទីមួយគឺបង្អួតសម្រស់ ទីពីរគឺដើម្បីបង្អួតទូរស័ព្ទថ្មី ទំនើប និងទីបីគឺដើម្បីជាសារមួយប្រាប់ថា ខ្ញុំបានមកដល់កន្លែងទេសចរណ៍មួយនេះ។ល។។

 

ដោយ ៖ សីហា