នៅមុនរាល់ពិធីបើកការប្រកួតកីឡាអូឡាំពិក គេតែងធ្វើពិធីរត់យកគប់ចន្លុះ(ភ្លើងគប់) ទៅអុជក្នុងចង្កៀងដ៍ធំមួយ ដែលពិធីនេះសន្មតថា ជាការបើកដំណើរការប្រកួតនៃកីឡាអូឡាំពិក។

ជាក់ស្តែងសំរាប់ឆ្នាំនេះ មានជនអាក្រក់ម្នាក់បានមានគំនិតចង់បង្អាក់នូវការចាប់ផ្តើមការប្រកួតកីឡាអូឡាំពិក ដោយគេមានផែនការប្លន់យកភ្លើងគប់អូឡាំពិកកុំឲ្យដុតបញ្ឆេះ។ ប៉ុន្តែផែនការរបស់បុរសម្នាក់នោះមិនបានសំរេចទេ ពោលគឺនៅពេលដែលគេរត់ចូលទៅដណ្តើមយកភ្លើងគប់នោះ ក៍ត្រូវបានអ្នកដែលរត់អមការពារស្រ្តីដែលរត់កាន់ភ្លើងគប់ ចាប់ជាប់ទាន់ពេលវេលា។

គេនៅមិនទាន់ដឹងថា មូលហេតុអ្វីបានជាបុរសម្នាក់នោះ ចង់ដណ្ដើមយកគប់ភ្លើងដ៏សំខាន់នេះ។ហើយបើទោះជាអាចដណ្ដើមបាន បុរសនោះក៏មិនអាចចាកចេញពីកន្លែងនោះបានដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

វីដេអូ យុវជនម្នាក់រត់ចូលដណ្តើមយកគប់ភ្លើងអូឡាំពិក

ដោយ៖ សិលាប្រភព៖ youtube