នៅពេលផ្ញើសំណើរសុំភ្ជាប់ជាមិត្តជាមួយអ្នកណាម្នាក់ ប៉ុន្តែ មិនត្រូវបានយល់ព្រម Facebook នឹងប្ដូរទៅជាស្ថានភាព follow (តាម/តាមដាន) ហើយសកម្មភាពទាំងឡាយរបស់ម្នាក់នេះនៅតែបង្ហាញខ្លួននៅលើ newfeed របស់អ្នក។

/

ខាងក្រោមនេះគឺជាវិធីពីរយ៉ាងដែលអនុញ្ញាតឱ្យអ្នកលុបចោលនូវសំណើរសុំភ្ជាប់ជាមិត្ត ដើម្បីជៀសវាងភាពស្មុគស្មាញដែលមិនគួរមាន។

វិធីទីមួយ ៖

ដំបូង ចុចទៅលើរូបសញ្ញា friend និងជ្រើសរើស See all (view all)។

/

បន្ទាប់មក ជ្រើសរើស View Sent Requests (មើលការស្នើដែលបានផ្ញើ)។

/

ចុងក្រោយ អ្នកគ្រាន់តែជ្រើសរើស Cancel Request ដើម្បីលុប ឬបញ្ឈប់ការស្នើគឺជាការស្រេច។

/

វិធីទីពីរ ៖

ចូលទៅកាន់​តំណភ្ជាប់នេះ។ នេះ​គឺជា​អ៊ីនធឺរហ្វេលសម្រាប់ទូរស័ព្ទ ហើយបើ​ចង់​លុប​បំបាត់​សំណើរ​ភ្ជាប់ជាមិត្តជាមួយអ្នកណា​មួយ អ្នកគ្រាន់តែ​ចុចលើ undo ។

ប្រែសម្រួល ៖ តារាប្រភព ៖ TGDD