ថ្មីៗនេះសារព័ត៌មាន Mail Online បានចុះផ្សាយថា ថៅកែទស្សនាវដ្ដី Playboy លោក HughHefner បានចំណាយប្រាក់អស់ ៥ លានដុល្លារដើម្បីទិញវីឡាដ៏ប្រណិតមួយ អោយប្រពន្ធក្មេងនាង Crystal Harris ។
វីឡានេះមានទំហំ ៥៥០ ម៉ែតការេ រួមជាមួយការរៀបចំខាងក្នុងយ៉ាងល្អ ដោយមានបន្ទប់ Spaបន្ទប់កុន, អាងហែលទឹក, បន្ទប់គេង ៥ និងបន្ទប់ទឹក ៦ ។ រូបភាពរបស់វីឡានោះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែភាពល្អប្រណិតរបស់វា ។ គេនិយាយថា ប្រពន្ធក្មេងថ្មីរបស់Hugh Hefner ពិតជាសំណាងមែន តែសារព័ត៌មាន TMZ បានប្រាប់ថាទោះបីវីឡានោះ ជាកាដូសំរាប់នាងមែន តែ Hugh Hefner មិនបានដាក់ឈ្មោះនាង ជាកម្មសិទ្ធិលើផ្ទះវីឡានោះឡើយ ៕






ដោយ ៖ លីលីប្រភព ៖ k14