PhoneArena បាននាំពាក្យតាមប្រភពពីគេហទំព័របច្ចេកវិទ្យា Etnews របស់កូរ៉េ ឲ្យដឹងថា ទូរស័ព្ទអេក្រង់កោងរបស់ Samsung នឹងត្រូវពន្យារពេលដាក់លក់ ដល់ចុងឆ្នាំ ដោយសារមានបញ្ហាផ្នែកបច្ចេកទេសវេចខ្ចប់។ បញ្ហានោះគឺ Samsung កំពុងស្ថិតនៅក្នុងតំណាក់បញ្ចប់នូវបច្ចេកវិទ្យាផលិតរបស់ខ្លួន ពោលគឺអេក្រង់ OLED ទាមទារត្រូវមានសំបកការពារខាងក្រៅ ដើម្បីចៀសពីសំណើម និងអុកស៊ីសែន។ Samsung ត្រូវបានចុះកិច្ចសន្យាប័ណ្ណប៉ាតង់ជាមួយ Vitex System ស្តីពីបច្ចេកវិទ្យានេះ។ ប៉ុន្តែ ក្រុមហ៊ុនកូរ៉េខាងត្បូង នៅតែជួបបញ្ហាខ្លះៗ ជាមួយដំណើរការវេចខ្ចប់។
Samsung បានឲ្យដឹងថា ខ្លួនទទួលបានបទពិសោធន៍ជាច្រើនក្នុងវិស័យនេះ ហើយក៏មានការរីកចំរើន ក្នុងការស្វែងរកបន្ទះលោហធាតុ ក៏ដូចជាបច្ចេកទេសវេចខ្ចប់ផងដែរ។ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍបច្ចេកទេសថ្មីមួយ ដែលអាចពង្រួមរយះពេលនៃដំណើរការវេចខ្ចប់សល់ត្រឹមក្រោម ២ នាទីប៉ុណ្ណោះ ដោយការប្រើបច្ចេកវិទ្យាវេចខ្ចប់របស់ Vitex System ដែលបានធ្វើការអភិវឌ្ឍន៍ឡើងវិញ។

ចំនុចដែលគួរឲ្យចាប់អារម្មណ៍ ព័ត៌មាន Samsung និយាយពីការពន្យាពេល ការដាក់លក់ទូរស័ព្ទអេក្រង់កោងនេះ ត្រូវបានធ្វើឡើង តែប៉ុន្មានថ្ងៃបន្ទាប់ពី LG បង្ហាញថានឹងដាក់លក់ទូរស័ព្ទអេក្រង់កោងនេះ មុនខ្លួន។ ក្នុងនោះ LG បានសន្មត់ថា នឹងធ្វើជាក្រុមហ៊ុនទីមួយ ក្នុងការដែលនាំបច្ចេកវិទ្យានេះ ដាក់លក់នៅលើទីផ្សារ៕
ដោយ៖ សិលាប្រភព៖ VExpress