លោក Bradley Wiggins ដែលជាជើងឯក្នុងការប្រណាំង Tour de France ដែរនោះបាន និយាយថា លោក Lance Armstrong ប្រហែលជាមិនព្រមទទួលកំហុស ក្នុងការប្រព្រឹត្ត គ្រឿងញៀនទេ ពីព្រោះលោក Armstrong គឺជាមនុស្សចចេសរឹងរុស   ហើយលោកបាន បាត់បង់ប្រយោជន៍ជាច្រើនពីទោសកំហុសមួយនេះ។

width=451

រូបភាព៖ លោក Bradley Wiggins

Wiggins បានបន្តទៀតថាលោក Armstrong គួរតែប្រឈមមុខសារភាពទទួលកំហុសដើម្បី អនាគតកិត្តិយរបស់កីឡាប្រណាំងកង់។ ហើយប៉ុន្មានរយៈមកនេះលោក Armstrong នៅ សំងំស្ងៀមមិនទទូលកំហុស ដែលធ្វើឲ្យកីឡាករដទៃមានការខឹងសំបារជាខ្លាំង។

សូមបញ្ជាក់ថា លោក Armstrong ដែលជាម្ចាស់ជើងឯក Tour de France ប្រាំពីរជំនាន់ត្រូវ បានពិន័យយ៉ាងធ្ងន់ធ្ងរ និងមិនឲ្យប្រណាំងកង់មួយជីវិត។ ហើយករណីលោក Armstrong នេះត្រូវបានភ្នាក់ងារប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (Usada)      ចាត់ទុកថាជា “ការបោកប្រាស់ដ៏អាក្រក់បំផុតរបស់កីឡាករជោគជ័យដ៏ល្បីឈ្មោះ ក្នុងការប្រើប្រាស់គ្រឿងញៀនដែលពុំធ្លាប់មានពីមុនមក”៕

ដោយ៖ តុលា

ប្រភព៖ bbc