នៅប្រហែលម៉ោង 13និង30នាទីថ្ងៃទី23ខែកុម្ភះឆ្នាំ 2007 ជនរងគ្រោះដ៏ពិសេសម្នាក់ត្រូវ
បានបញ្ជូនមកមន្ទីពេទ្យ Cho Ray(ចារី) ទីក្រុងហូជីមិញ នោះគឺតារាចម្រៀង ពៅ បញ្ញាពេជ្រ​
ដែលជាតារាចំរៀងល្បីមួយរូបរបស់កម្ពុជាសម័យនោះ។

រាងតូចស្គម មុខមាត់ស្អាត ពៅ បញ្ញាពេជ្រ ត្រូវបានជូនមកមន្ទីពេទ្យវៀតណាមក្នុង
ស្ថានភាពសុខភាព ពិតជាទន់ខ្សោយណាស់។ ក្រៅពីស្នាមគ្រាប់កាំភ្លើងមួយធ្លុះបំពង់ខ្យល់
នាងក៏មាន​គ្រាប់កាំភ្លើងមួយទៀតបាញ់ធ្លាយពោះជំរៅ0,5cm នៅខាងស្តាំ ស្ថិតនៅលើផ្ចិត
ហើយធ្លុះចេញ​ទៅខាងខ្នង 0,7cm។ នៅពេលត្រូវបានជូនមកមន្ទីពេទ្យ Cho Ray(ចារី) អ្នកជំងឺ
នៅដឹងខ្លួន ហើយ​បើហៅរូបនាងអាចស្តាប់បាន ក៏ប៉ុន្តែមិនអាចនិយាយបានឡើយ ចំណែក
ឯដៃ ហើយនិងជើងវិញគឺមិនអាចកំរើកបានទេ។

កាលពីថ្ងៃ23 ខែកុម្ភៈ ឆ្នាំ2007អ្នកនាង ពៅ បញ្ញាពេជ្រ បើករថយន្តមកដល់សាលាបង្រៀន
ភាសាអង់គ្លេស ELT នៅមហាវិថីព្រះនរោត្តមទីក្រុងភ្នំពេញដើម្បីរៀនថ្នាក់អង់គ្លេសពេលព្រឹក
ហើយក៏ ត្រូវឧក្រិដ្ឋជនពីររូបបាញ់ប្រហារនៅពេលអ្នកនាងចេញពីរថយន្ត។ក្រោយពេល
បាញ់ប្រ​ហា​រ អ្នកនាង ពៅ បញ្ញាពេជ្រត្រូវបានបញ្ជូនជាបន្ទាន់ទៅមន្ទីរពេទ្យ​កាល់ម៉ែតនា
ក្រុងភ្នំពេញ រួចបន្តទៅប្រទេសវៀតណាម។


នៅមន្ទីរពេទ្យវៀតណាម ពៅបញ្ញាពេជ្រ ត្រូវបានថត CT-scan នៅពោះ ខួរក្បាលនិងឆ្អឹងខ្នង។
ការវះកាត់អូសបន្លាយជាង3ម៉ោង ចាប់ពីម៉ោង 18និង30នាទី ដល់ម៉ោង 21និង30នាទី ដែល
មាន​ការចូលរួមពីសំណាក់ វេជ្ជបណ្ឌិតល្បីៗមានជំនាញល្អ និងពោរ​ពេញ​ដោយបទពិសោធន៍ នៅវៀតណាម។

ស្នាមរបួសនៅកន្លែងពោះនិងខ្នង បានធ្វើឲ្យជនរងគ្រោះបាត់បង់ឈាមជាច្រើន​ក៏ប៉ុន្តែវា
មិនមាន​គ្រោះថ្នាក់ទេ ពីព្រោះ គ្រាប់កាំភ្លើងនោះគ្រាន់តែទៅធ្លុះសាច់ដុំ ហើយចេញ​ទៅក្រៅ។
ដូច្នេះ អ្នកជំងឺត្រូវបានវះកាត់ ហើយលាងរបួសនៅពោះ និងខ្នង ហើយត្រូវបាន​ដេរ ឡើងវិញ
តែ​គ្រាប់កាំភ្លើងដែលធ្លុះកបង្កគ្រោះថ្នាក់យ៉ាងខ្លាំង។ ក្រោយពីធ្លុះបំពង់ខ្យល់ 0,8cm ក្បាល
គ្រាប់​កាំភ្លើងបានហួសទៅប៉ះឆ្អឹងបំពុងក D2 (ឆ្អឹងនៅចន្លោះខ្នង នឹងដើមទ្រូង)​ ធ្វើអោយ​
ឆ្អឹងនៅទីនេះត្រូវខ្ទេច ហើយគ្រាប់កាំភ្លើងទំហំ 1,5x1,5 cm ក៏ត្រូវបានយកចេញ អ្នកជំងឺជា​
ជនជាតិបរទេស ហើយត្រូវរងរបួសដោយសារគ្រាប់កាំភ្លើង ដូច្នេះមន្ទីរពេទ្យចារី បានផ្តល់
ជូន កញ្ញា ពៅបញ្ញាពេជ្រ នូវការថែទាំល្អបំផុត ជាមួយនិងឧបករណ៍ទំនើបៗ ក្រៅពីនោះ នាងត្រូវបានការយកចិត្តទុកដាក់ដ៏ពិសេស និងមានការប្រុងប្រយ័ត្នយ៉ាងខ្ពស់ ពីសំណាក់​គ្រូពេទ្យនិងប៉ូលីសផងដែរ ដើម្បីបង្ការនូវ ស្ថានភាពអាក្រក់ដែលមើលមិនឃើញ។

ដើម្បីការពារសន្តិសុខរបស់កញ្ញាពៅ​ បញ្ញាពេជ្រ មានមនុស្សចំនួន 5នាក់ដែលទទួលថា​
ខ្លួនជាសាច់ញ្ញាតិឬគ្រួសារមកពីកម្ពុជាក៏មិនអាចចូលមើល​អ្នកជំងឺនោះឡើយ។ គេត្រូវ​
បានរៀបចំអោយសំរាកនៅកន្លែងផ្សេង រង់ចាំលទ្ធផល។ ជាពិសេសនៅថ្ងៃទី 25 និង26 មានករណីមួយចំនួនពិតជាគួរឲ្យសង្ស័យណាស់។ មានបុរសជនជាតិខ្មែរម្នាក់ ដែលទទួល
ខ្លួន​ជាឪពុករបស់ នាងពៅបញ្ញាពេជ្រ ហើយទទួចចង់ចូលមើលកូនស្រី។ ប៉ុន្តែនៅពេល​​
បុគ្គលិករបស់មន្ទីពេទ្យស្នើសុំមើលលិខិតបញ្ជាក់ទំនាក់ទំនងឪពុកនិងកូន គាត់បែរទៅប្រាប់
ថា ជាពូរបស់នាង ដែលមិនមែនជាឪពុកទៀតទេ។
នៅថ្ងៃទី 25ខែកុម្ភៈ យុវជនកម្ពុជាម្នាក់ទៀតក៏និយាយថាខ្លួនជា សាច់ញ្ញាតិរបស់ពៅបញ្ញា
ពេជ្រដែលមិនបញ្ជាក់ច្បាស់អំពីទំនាក់ទំនង គាត់បានស្នើថា៖ �ចាប់ពីនេះតទៅ គូរតែឲ្យ
ខ្ញុំម្នាក់ គត់អាចចូលថែទាំនាង ក្រៅពីខ្ញុំ កុំឲ្យអ្នកណាចូលអោយសោះ ដោយខ្ញុំខ្លាច មាន
អ្នកអាក្រក់លួចចូល ដកខ្សែរអុកស៊ីសែន ឬធ្វើអ្វីអាក្រក់ដល់ រូបកញ្ញា ពៅបញ្ញាពេជ្រ�។
ក៏ប៉ុន្តែ ដើម្បីការពារ សុវត្ថិភាពរបស់នាង ប៉ូលីសនិងគ្រូពេទ្យ ក៏បានអញ្ចើញគាត់ ឈរនៅ
ខាងក្រៅ ហើយមិនឲ្យចូលមើលនាងនោះទេ។

គួររំលឹកឡើងវិញថា ពៅ បញ្ញាពេជ្រមិនមែនជាករណីដំបូងត្រូវគេវាយប្រហារដោយ
កាំភ្លើងរ​បៀបនេះទេ។ កាលពីឆ្នាំ 2003ជនរងគ្រោះមួយរូបទៀត គឺតារាចម្រៀងល្បី
ឈ្មោះ ទូចស្រីនិចនៅភ្នំពេញ ក៏ត្រូវបានជនមិនស្គាល់មុខបាញ់ចំមុខនិងក នៅកណ្តាល
ថ្ងៃ តែនៅរស់រានមានជីវិតនៅឡើយ នេះបើតាមសារព័ត៌មានពីAPបានឲ្យដឹង។ កញ្ញា ទូចស្រីនិចគាត់ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសអាមេរិក តែទោះបីជាមិនស្លាប់
ក៏ដោយ ក៏ប៉ុន្តែ អវៈយវៈរបស់នាងគឺមិនកំរើកបានដូចមុនឡើយ។ ហើយករណីមួយ
ទៀតគឺ តារាភាពយន្តដ៏ល្បីមួយរូបដែរនោះ គឺអ្នកស្រីពិសិដ្ឋ ពិលិកា ត្រូវបានជនមិន
ស្គាល់មុខ បាញ់សម្លាប់នៅតាមផ្លូវរាជធានីភ្នំពេញកាលពីឆ្នាំ 1999។


ប្រភព៖ cand, ngoisao
ដោយ៖ មិនា ។