Game online និង offline បច្ចុប្បន្នស្ទើរតែទាំងអស់សុទ្ធសឹងតែតំរូវអោយអ្នកលេងទាំង
អស់ត្រូវចំណាយពេលវេលាយូរអង្វែង ដើម្បីទទួលបានកំរិតខ្ពស់(level) ដែលវាមិន សូវសមស្របជាមួយអ្នកដែលគ្រាន់តែកំសាន្តអារម្មណ៍ក្នុងរយៈពេលខ្លីប៉ុន្មានទេ។


តែ Audition វិញគឺជាប្រភេទ Game ដែលពិសេសជាងគេៈ
-Audition គឺជា Game មួយក្នុងចំនោម Gameដែលកំរបំផុត អនុញ្ញាតអោយលោកអ្នក
អាចកំសាន្តជាមួយនឹងក្បាច់រាំបែបយុវវ័យ អមជាមួយ ចង្វាក់នៃបទចំរៀង ។
-Audition ជា Game ដែលសមស្របសំរាប់គ្រប់វ័យ ជាពិសេសសមស្របបំផុតសំរាប់នារីៗ ។

របៀបលេង GameAudition មានភាពងាយស្រួលបំផុតដោយគ្រាន់តែជាការចុចទៅ
លើក្រុម Key មានសញ្ញាព្រួញ នៅក្នុងពេលនៃចង្វាក់ភ្លេង និងបញ្ចប់ដោយការចុចលើ
Key Space bar អោយត្រូវទៅនឹងចង្វាក់ចុងងក្រោយនៃបទភ្លេងជាការស្រេចពេល
នោះតួអង្គ Game នៅលើកញ្ចក់អេក្រង់កុំព្យូទ័ររបស់លោកអ្នកនឹងបង្ហាញនូវក្បាច់រាំ ដ៏ស្រស់ស្អាត,ជាមួយគ្នានេះដែរក្រុម Key ផ្សេងដែលវែងជាងបានលោតឡើងការលេង ត្រូវមានបន្តទៀត ។





នៅក្នុងកំរិតទាប ចង្វាក់ភ្លេងក៏មានលក្ខណៈយឺត Key ដែលត្រូវចុចក៏មានចំនួនតិចនិង
ងាយស្រួល ដោយឡែកនៅកំរិតខ្ពស់ចង្វាក់ភ្លេងក៏កាន់តែលឿន មានចង្វាក់កាន់តែកន្ត្រាក់
និង ក្រុម Key ដែលត្រូវចុចក៏មានចំនួនច្រើនជាងផងដែរ ។ ផ្អែកលើ ភាពរួមផ្សំនៃ
របៀបលេងនេះ Audition បានបង្កើតជាទិដ្ឋភាពរាំផ្សេងៗគ្នារួមមាន ការរាំតាមវេន
រាំដោយសេរី រាំជាគូរ រាំជាក្រុមជាដើម...លោកអ្នកនឹងក្លាយជាតួអង្គ VIP បង្កើតនូវ បរិយាកាសដ៏រំភើបរីករាយ ដែលអាចធ្វើការជ្រើសរើសរបៀបលេងតាមសមត្ថភាពតាមការ
ចូលចិត្តរបស់ខ្លួន ។ ពេលមិនចង់បន្តរាំតទៅទៀត,លោកអ្នកក៏អាចកំសាន្តជាមួយការជជែក លេងកំសាន្ត (Chat) បានផងដែរ Game មានឱកាសដើម្បីធ្វើការផ្លាស់ប្តូរគ្នា បង្កើតទំនាក់ ទំនងមិត្តភាពជាមួយសមាជិកផ្សេងៗ និងជាពិសេសពេលដែលរកបានដៃគូររាំដែលមាន គំនិតស្របគ្នាចុះសំរុងនឹងគ្នា នោះនៅលើឆាករាំជាដៃគូរ រឺ ជាក្រុម ការរាំរបស់លោកអ្នកកាន់
តែមានទំនុកចិត្ត និងស៊ីចង្វាក់ ជាពិសេសដៃគូរតួអង្គនឹងអាចមានពិធីមង្គលការមួយដ៏អស្ចារ្យ ដែលកំពុងរង់ចាំលោកអ្នក ។