នៅពេលដែលអាគារភ្លោះមួយគូដែលមានកំពស់ ៤៧ជាន់ នៅអេស្ប៉ាញ ជិតនឹងរួចរាល់ជាស្ថាពរ ទើបក្រុមអ្នកសាងសង់ភ្ញាក់ខ្លួនដឹងថា ពួកគេភ្លេចរចនាកន្លែងសម្រាប់បំពាក់ជណ្ដើរយោង ចាប់ពីជាន់ទី ២១ ដល់ជាន់ខ្ពស់បំផុតរបស់អាគារ។

width=464គេហទំព័រ NY Daily News បានរាយការណ៍ថា អាគារភ្លោះមួយគូ ឈ្មោះ Intempo ដែលមានកំពស់ ២០០ម៉ែត្រ ស្ថិតនៅលើឆ្នេរសមុទ្រ Benidorm នេះ ត្រូវបានគេរំពឹងថា នឹងក្លាយជានិមិត្តរូបនៃភាពរីកចម្រើនរបស់ទីក្រុង និងប្រទេសអេស្ប៉ាញ ហើយវានឹងកាន់តែមានគេស្គាល់ច្រើនដោយសារតែស្ថិតនៅលើឆ្នេរសមុទ្រ Benidorm ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍អឺរ៉ុបជាច្រើន មកលំហែកាយ នារដូវក្ដៅ។

width=467ប្រភពព័ត៌មាន បានឱ្យដឹងថា ដំបូងឡើយក្រុមវិស្វករ បានគូរប្លង់សម្រាប់អាគារ  Intempo នេះ កំពស់ត្រឹមតែ ២០ជាន់ប៉ុណ្ណោះ ប៉ុន្ដែក្រោយមក ដោយសារភាពលោភលន់ អ្នកសាងសង់ក៏បានធ្វើឡើងដល់ទៅ ៤៧ជាន់។ ក៏ប៉ុន្ដែ ប្រព័ន្ធជណ្ដើរយោងត្រូវបានគេរចនា និងបំពាក់ត្រឹមជាន់ទី ២០ប៉ុណ្ណោះ ចំណែក ២៧ជាន់នៅផ្នែកខាងលើ គឺមានតែជណ្ដើរថ្មើរជើងប៉ុណ្ណោះ។ចាប់ពីជាន់ទី ២១ រហូតដល់ជាន់លើបំផុតរបស់អាគារនេះ ពុំមានកន្លែងទំនេរដើម្បីអាចឱ្យគេបំពាក់ជណ្ដើរយោងបានទៀតទេ ប្រការនេះ នាំឱ្យក្រុមស្ថាបត្យករ នាំគ្នាស្នើឱ្យមានការរចនាគូរប្លង់ឡើងវិញ។

/

បច្ចុប្បន្ន អាគារ Intempo ត្រូវបានគេសាងសង់រួចរាល់ដល់ទៅ ៩៤% ។ តាមគម្រោង វានឹងត្រូវបើកទ្វារក្នុងឆ្នាំ ២០០៩ ប៉ុន្ដែ កាលបរិច្ឆេទនៃការសម្ពោធដំណើរការ ត្រូវបានពន្យាពេលជាបន្ដបន្ទាប់ ដោយសារតែមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ យោងតាមទំព័រ Daily Mail ក្រុមបុគ្គលិក និងកម្មករធ្វើការនៅទីនេះ ធ្លាប់ត្រូវបានក្រុមហ៊ុនម៉ៅការ ជំពាក់ប្រាក់ខែចំនួន ៤ខែ ក្នុងឆ្នាំ ២០១០ ៕

ដោយ ៖ តារាប្រភព ៖ nydailynews