ព័ត៌មានអន្តរជាតិ ៖ អ្នកដំណើរតាមជណ្តើរយន្ត ប្រអប់ ១២ នាក់ រងរបួសធ្ងន់ ស្រាល ក្រោយពីជួប គ្រោះថ្នាក់អកុសល ជណ្តើរយន្តប្រអប់មួយ ធ្លាក់ចុះ ពី ជាន់ទី ១២ រហូតដល់ ដី នៅ ក្នុងទីក្រុង She- nyang ខេត្ត Liaoning អំឡុងថ្ងៃ ១៥ កក្កដា កន្លងទៅនេះ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា គ្រោះថ្នាក់ដ៏រន្ធត់ កម្រនឹងកើតមានឡើងមួយនេះ បានកើត ឡើងនៅឯអាគារ Huayang International Mansion សង្កាត់ Heping ក្រុង Shenyang ។ ប្រភពសារ ព័ត៌មានក្នុងស្រុកចិនអោយដឹងថា អ្នកដំណើរសរុបទាំង ១២ នាក់ ទាំងអស់គ្នាគឺជាបុគ្គលិកសារព័ត៌ មាន NDE ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យក្នុងស្រុកដែលមានទីតាំងនៅជិតកន្លែងកើត ហេតុបំផុត ក្នុងនោះ ៥ នាក់ រងរបួសធ្ងន់ ភាគច្រើននៃជនរងគ្រោះ រងរបួសទៅលើ ឆ្អឹងខ្នង និងជើង
ស្ថិតនៅក្នុងវ័យ ២៧ ឆ្នាំ ជនរងគ្រោះម្នាក់ ក្នុងចំណោម ១២ នាក់ លោក Xiao Li ផ្តល់ជាកិច្ចសម្ផាស ដល់សារព័ត៌មានក្នុងស្រុកអោយដឹង ពីហេតុការណ៍គ្រោះថ្នាក់រន្ធត់ ជាការ ពិត អំឡុង ថ្ងៃទី ១៥ ខែ កក្កដា កន្លងទៅនេះ ខ្ញុំបាទ និងក្រុមការងារ ១១ នាក់ផ្សេងទៀត បានចូលទៅក្នុងជណ្តើរយន្តប្រអប់ ប៉ុន្តែភ្លាមៗនោះ ហេតុការណ៍មិននឹកស្មានដល់ ក៏កើតមានឡើង ពោល ជណ្តើរយោងស្រាប់តែផ្អៀង ពីម្ខាងទៅម្ខាង ហើយចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ ។ រំពេចនោះ ពួក យើង បានឃើញ ផ្កាភ្លើង នៅ ត្រង់ចំនុចទ្វារជណ្តើរយោង ស្របពេលដែល ដំបូល ជណ្តើរ យោង ចាប់ផ្តើមធ្លាក់ចុះមក ដែលធ្វើ អោយក្រុមការងារម្នាក់សន្លប់ ស្របពេលដែល ពួកយើង ១១ នាក់ ដួលនៅក្នុងជណ្តើរយោង ភ្លាមៗ នោះពួកយើងព្យាយាម បើកទ្វារចេញក្រៅ ប៉ុន្តែ បរាជ័យ ខណៈជណ្តើរយោងធ្លាក់បន្តិចម្តងៗដល់ ជាន់ទី ១២ វាក៏ធ្លាក់គំហុកដល់ដីតែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី