សក់ដុះជាប់ស្បែក គឺជាធម្មតាត្រូវបានគេស្គាល់ថា ជាបញ្ហាមួយដែលសក់មិនអាចដុះចេញមកខាងក្រៅស្បែក។ បញ្ហានេះ អាចធ្វើឱ្យស្បែករបស់អ្នកលោកអ្នក ឡើងប៉ោងហើមដូចជា ស្បែកមានមុនឡើងពណ៌ក្រហម និងឈឺចាប់។ តើលោកអ្នកមានវិធីដើម្បីដោះស្រាយបញ្ហាសក់ដុះជាប់ស្បែកនេះដែរ ឬទេ?

ខាងក្រោមនេះ យើ់ងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីងាយៗ មួយចំនួន ដែលអាចជួយព្យាបាលបញ្ហាសក់ដុះជាប់ស្បែកបាន ដោយធម្មជាតិ។

/

វិធីទី១៖ សូមយកស្ករស ១ពែង លាយជាមួយនឹងប្រេងអូលីវ ឬ ប្រេង jojoba កន្លះពែង និង ប្រេងTea Tree ១០តំណក់  និង ប្រេង lavender រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក យកវាមកលាបនៅលើស្បែកដែលមានបញ្ហានោះបន្តិច ដោយប្រើម្រាមដៃរបស់អ្នកដុសអង្អែលតិចៗ រយៈពេល ២ទៅ៣ នាទី ចុងក្រោយ លាងសំអាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញ ជាការស្រេច។ ចំណំា៖ សូមព្យបាលតាមវិធីនេះ ឱ្យបាន ម្តង ឬ ២ដង ក្នុង ១សប្តាហ៍។

វិធីទី២៖ សូមយកម្ស៉ៅ baking soda ១ស្លាបព្រាបាយ  លាយជាមួយនឹងទឹក  ១ពែង រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក ប្រើក្រណាត់ស្អាត ជ្រលក់ក្នុងទឹកនោះ រួចយកវាមកលាប  នៅលើស្បែកកន្លែងដែលមានបញ្ហាសក់ដុះជាប់ស្បែកនោះ  ទុករយៈពេល ៥នាទី  លាងសំអាតជាមួយនឹងទឹកត្រជាក់ចេញជាការស្រេច។ ចំណាំ៖ សូមព្យបាលតាមវិធីនេះ ឱ្យបាន ២ ទៅ ៣ដង ក្នុង ១ថ្ងៃ។

(ម្ស៉ៅ baking soda និង ប្រភេទប្រេង ខាងលើ អាចរកទិញបាននៅតាមផ្សារទំនើប)៕

ប្រែសម្រួលដោយ៖​ វណ្ណៈប្រភព៖ top10homeremedies