កូរ៉េខាងត្បូង៖ តាមការអោយដឹង របស់ពត៌មានជាតិកូរ៉េខាងត្បូងបានអោយដឹងថា ការប្រកួតកីឡា Judo នៅវគ្គផ្ដាច់ព្រាត់ ក្នុងការប្រកួតកីឡាអូឡាំពិក ប្រទេសអង់គ្លេស ដែលបានចាប់ផ្ដើម តាំងពីថ្ងៃទី ២៧ ខែ កក្កដានេះ កីឡាករប្រទេសកូរ៉េធ្វើបានល្អខ្លំាងណាស់។
កីឡាករ Dae-Nam Song ពិតជាវិរៈបុរសរបស់កូរ៉េខាងត្បូង ក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១២ នៅប្រទេសអង់គ្លេសមែន។ Dae-Nam Song ធ្វើបានល្អបំផុតក្នុងវគ្គផ្ដាច់ព្រាត់ ពោលគឺ គេអាចយកឈ្នះជើងឯកបីសម័យកាល របស់គុយបា Asley Gonzalez ហើយអាចទទួលបានមេដាយមាសដ៏អស្ចារ្យ។
លោក Dea-Nam Songគួរបញ្ចាក់ផងដែរថា ការឈ្នះពានរង្វាន់ Judo នេះ គឺឈ្នះលោកទីពីរ របស់កូរ៉េខាងត្បូងហើយ ហើយការឈ្នះរបស់ Dea-Nam Song គឺឈ្នះស្ថិតក្នុងលំដាប់ Judo ទំងន់ធ្ងន់ទៀតពោលគឺ ៩០ គីឡូក្រាម។ លោក Song បាននិយាយថា លោកពិតជាសប្បាយចិត្ដយ៉ាងខ្លំាង ដែលបានឈ្នះការប្រកួតនេះ។ លោក Song បានបន្ដថា វាពិតមានមោទនភាពសម្រាប់ ប្រជាជាតិកូរ៉េទាំងមូលណាស់ ដែលយើងបានឈ្នះការប្រកួតធំៗបែប៕នេះ។
ដោយ៖ រក្សាប្រភព៖bbc