ជំងឺហៀរសំបោរជាប្រភេទជំងឺធម្មតាមួយ ដែលតែងតែកើតមានចំពោះមនុស្សគ្រប់រូប ហើយវាជាជំងឺមួយដ៏រំខាន  ដល់អ្នកគ្រប់ពេលវេលា។ ជំងឺហៀរសំបោរ  អាចកើតឡើងដោយសារតែ  ការផ្លាស់ប្តូរអាកាសធាតុត្រជាក់ខ្លាំង ដែលបណ្តាលឱ្យមានជំងឺផ្តាសាយ ឬ ត្រូវនឹងទឹកភ្លៀង ជាដើម។ល។

ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីងាយៗ  ព្យាបាលកំចាត់ជំងឺហៀរសំបារបានដោយធម្មជាតិ និង ឆាប់រហ័សបំផុត។

/

ទឹកអំបិល៖ គឺជាវិធីព្យាបាលជំងឺហៀរសំបោរ  បានដោយខ្លួនឯង  យ៉ាងប្រសើរបំផុត និង អាចជួយឱ្យច្រមុះរបស់អ្នក មានភាពធូរស្បើយ និង ដកដង្ហើមបានស្រួល។

វិធី៖ សូមយកអំបិល ១ស្លាបព្រាកាហ្វេកន្លះ លាយជាមួយនឹង  ទឹកក្តៅឧណ្ឌៗ  ២ពែង  រួចយកបំពង់បន្តក់ (បំពង់ស៊ីយូទឹកតូចៗ) បន្ទាប់មក ងើយក្បាលរបស់អ្នកឡើងលើ បន្តក់ទឹកនោះ ២ទៅ ៣តំណក់ចូលទៅក្នុងរន្ធច្រមុះរបស់អ្នក  រួចដកដង្ហើមចូលថ្នមៗ  ដើម្បីឱ្យទឹកអំបិលនោះ  ចូលទៅព្យាបាលជំងឺ ហៀរសំបារនៅក្នុងច្រមុះ រួចញីសំបោរចេញជាការស្រេច។ ព្យាបាលតាមវិធីនេះ​ឱ្យបាន ២ទៅ៣ដង ដោយអង្គុយនៅមួយកន្លែង រហូតអ្នកបានធូរស្បើយ។ចំាណាំ៖ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ២ដង ក្នុង ១ថ្ងៃ រហូតអ្នកបានធូរស្បើយ។

ខ្ទឹមស៖ មានផ្ទុក នូវសារធាតុប្រឆាំងវេត្រាណូ និង  សារធាតុសម្លាប់មេរោគ  ដែលមានតួនាទីដ៏ពូកែស័ក្តសិទ្ធក្នុងការព្យាបាលជំងឺហៀរសំបោរ។

វិធី៖ សូមយកខ្លឹមស ៣ ទៅ ៤ដុំ ពុះវាជាដុំតូចៗ  ដាក់នៅក្នុងពែងទឹកមួយ  លាយជាមួយនឹងទឹកក្តៅទុករយៈពេល ៣ ទៅ ៤នាទី រួចដាក់ស្ករសបន្តិច បន្ទាប់មកផឹកទឹកនោះ ឱ្យបាន ២ដង ក្នុង ១ថ្ងៃ៕

ប្រែសម្រួលដោយ៖ វណ្ណៈ

ប្រភព៖ top10homeremedies