អ៊ីស្រាអែល៖ តាមការអោយដឹង ពីពត៌មានជាផ្លូវការមួយរបស់ចក្រភពអង់គ្លេស កាលពីព្រឹកមិញនេះថា លោកនាយករដ្ឋមន្ដ្រីនៃប្រទេសអ៊ីស្រាអែល Benjamin Netanyahu ហាក់បីដូចជាត្រៀមខ្លួនជាស្រេច ក្នុងការវាយលុកប្រទេសអ៊ីរ៉ុង។

យន្ដហោះចម្បាំង Israelដោយសារតែភាពតានតឹងនៃប្រទេសទាំងពីរ Israel- Iran បានអូសបន្លាយជាច្រើនទសវត្សរ៍មកហើយនោះ ទើបថ្មីៗនេះ រដ្ឋាភិបាលលោក Netanyahu បានប្រកាសថា លោកនិងបញ្ជាកងទាហ៊ានទំាងអស់ ដើម្បីវាយលុកលើប្រទេ អ៊ីរ៉ង់ ពោលគឺការវាយលុក អោយបានមុនការបោះឆ្នោតលោកប្រធានាធិបតីសហរដ្ឋអាមរិក Barak Obama នាថ្ងៃទី ៦ ខែវិច្ឆិកា ខាងមុខនេះ។ នេះបើតាមការអោយដឹងពីមន្រ្ដីយោធា ជាន់ខ្ពស់របស់ប្រទេសអ៊ីស្រាអែល។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីស្រាអែល ពេលបច្ចុប្បន្ននេះ កំពុងមានការគាំទ្រច្រើនពីសហរដ្ឋអាមេរិក ដូច្នេះបើសិនសហរដ្ឋមានការមមាញឹក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានធិបតីនោះការជួយជ្រោមជ្រែងពីសំណាក់ អាមេរិកគឺមានតិចតួចណាស់។ ដូច្នេះការសម្រេចចិត្ដរបស់លោក Tanyahu ច្បាស់យ៉ាងណានោះ គឺនូវមិនទាន់ដឹងនូវឡើយទេ៕
ដោយ៖ រក្សាប្រភព៖ dailymail