ថ្មីៗនេះ Nokia បានបង្ហោះនូវរូបភាព ជាមួយអក្សរសរសេរថា “Sun, sun, sun, here we come!”នៅលើ Facebook របស់ក្រុមហ៊ុន រៀបរាប់ពីស្មាតហ្វូន Nokia Lumia កំពុងមានទិសដៅតម្រង់ទៅថាមពលពន្លឺព្រះអាទិ្យ។ កត្តានេះ ធ្វើឲ្យពួកយើងគិតស្មានបានថា ក្រុមហ៊ុនផលិតទូរស័ព្ទហ្វាំងឡង់ កំពុងតែផ្តោតគំនិតទៅលើបច្ចេកវិទ្យាសាកថ្មដោយថាមពលពន្លឺព្រះអាទិត្យ ដល់បណ្តាស្មាតហ្វូន Lumia របស់ពួកគេ។ នេះមិនមែនជាលើកទីមួយទេ ដែលពួកយើងបានលឺ ព័ត៌មានស្តីពីបញ្ហានេះ។

បើតាមការធ្លាប់ដឹង, Nokia ធ្លាប់បានធ្វើការស្រាវជ្រាវពីបច្ចេកវិទ្យាសាកថ្ម ដោយប្រើពន្លឺព្រះ-អាទិត្យ ដោយធ្វើការស្រាវជ្រាវ អភិវឌ្ឍគំរូទូរស័ព្ទ ៥គ្រឿង និងផ្តល់ឲ្យមនុស្ស ៥នាក់ ធ្វើពិ- សោធ នៅតាមបណ្តាទីតាំងផ្សេងៗលើពិភពលោក។ លទ្ធផលនៃការពិសោធន៍នេះ មានអត្ថ-ប្រយោជន៍យ៉ាងខ្លាំង ដល់ការស្រាវជ្រាវរបស់ពួកគេ ព្រោះបរិមាណកំដៅ នៃពន្លឺព្រះអាទិត្យនៅតាមបណ្តាទីតាំងផ្សេងៗលើលោកយើងនេះ មានការប្រែប្រួល មិនដូចគ្នាទេ។

/

ជាក់ស្តែង បច្ចុប្បន្នមិនទាន់មានភស្តុតាងបន្ថែមណាផ្សេងទៀតបញ្ជាក់ថា Nokia នឹងបង្ហាញខ្លួនគំរូស្មាតហ្វូន Lumia ដែលអាចសាកថ្មដោយពន្លឺព្រះអាទិត្យនោះទេ។ ប្រហែលជា ឃ្លាដែល Nokia សរសេរខាងលើ គ្រាន់តែជាបង្ហើបតិចៗឲ្យ Fan ខ្លួនមានការសប្បាយចិត្ត​ និងរង់ចាំមើលនៅរដូវវិស្សមនកាល ដែលកំពុងខិតជិតមកដល់ នាពេលខាងមុខនេះ៕

ដោយ៖ សិលាប្រភព៖ TTE