ព័ត៌មានកីឡា៖ ក្រោយពីព័ត៌មានមួយបានប្រកាសថា ក្រុមជម្រើសជាតិ អេស្ប៉ាញដកយកខ្សែប្រយុទ្ធ Diego Costa ត្រលប់ទៅវិញ Chelsea មិនមានការសប្បាយចិត្ដឡើយ ប៉ុន្ដែពេលនេះ ថ្នាក់ដឹកនាំ ក្រុម Chelsea បានប្រកាសជាសាធារណៈ Diego Costa និងនៅចូលរួមប្រកួតជាមួយChelsea នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដោយប៉ះជាមួយ QPR ។
កីឡាករខ្សែប្រយុទ្ធលំដាប់ថ្នាក់ជម្រើសជាតិអេស្ប៉ាញ ដែលបានសម្រេចពិន្ទុ ៧ គ្រាប់ជូនក្រុមក្នុងរដូវកាល Premier League នេះបានផ្អាកការប្រកួតអស់មួយរយៈហើយ ដើម្បីព្យាបាលជម្ងឺចាស់ ជាពិសេសការប៉ះទង្គិចពេលលេងជាមួយ Manchester United ពេញមួយការប្រកួត ធ្វើជម្ងឺមានសភាពរើឡើង ។ កាន់តែធ្ងន់ធ្ងរទៀតនោះ ការកោះហៅពីក្រុមជម្រើសជាតិឲ្យទៅប្រកួត ដែលរួបគាត់មិនអាចគេចបាន ។
បង្ហាញពីការចាប់អារម្មណ៍នឹងរឿងនេះដែរ លោក Mourinho បានមានប្រសាសន៍ថា វាជារឿងមួយដែលលំបាកដល់ Chelsea នៅពេលដែលក្រុមមានតែកីឡាករម្នាក់ដែលល្អ ប្រសិនបើមាន២ នាក់គឺជារឿងប្រសើរវិញ។ ហើយរឿងកន្លងមកដែលកើតមានឡើង កាលពីទៅប្រកួតឲ្យក្រុមជម្រើស Diego Costa បានវិលត្រលប់មកវិញដោយស្ពាយរបូសមកកាន់តែធ្ងន់ធ្ងរ ធ្វើឲ្យបាត់បង់ការប្រកួតរួចម្ដងហើយ ។ ចំពោះរឿងដែលគាត់អាចធ្វើបាន រួបគាត់គ្រាន់តែជួយលើកទឹកចិត្ដកីឡាករទៅប្រកួតឲ្យជាតិរបស់ខ្លួន មិនចង់ប្រឆាំងនោះឡើយ ។ ចំណែកការសម្រេចចិត្ដ Diego Costa ដែលនឹងឈ្លាតពេលចូលលេងជាមួយ Chelsea នៅថ្ងៃសៅរ៍នេះ ពួកយើងនិង មើលថែរក្សាគាត់ឲ្យបានល្អ។
សូមបញ្ជាក់ឡើងវិញថា ការកំណត់ថ្ងៃប្រកួត មិនបានស្របគ្នាទេ ដូច្នេះ Diego Costa អាចចូលលេងជាមួយក្រុម Chelsea ប៉ះជាមួយ QPR។
តារាងប្រកួតក្រុមជម្រើសជាតិ អេស្ប៉ាញ

តារាងប្រកួតក្រុម Chelsea Vs QPR ក្នុងរដូវកាល Premire League


ដោយ៖ អឿ អ៊ុយប្រភប៖ ប៊ីប៊ីស៊ី