ម្ចាស់កសិដ្ឋានក្នុងផ្ទះមួយកន្លែង នៅប្រទេសជប៉ុន ថ្មីៗនេះ បានប្រកាសថា បច្ចេកទេសដាំបន្លែរបស់ខ្លួន បានផ្ដល់ទិន្នផលច្រើនជាង ១០០ដង ធៀបនឹងបណ្ដាកសិដ្ឋាននៅខាងក្រៅផ្ទះ ដែលធ្វើតាមរបៀបធម្មតា។

width=485

កសិដ្ឋាន​របស់​លោក Shigeharu Shimamura នៅ​ជប៉ុន

កសិដ្ឋានខាងលើនេះ បានផ្ដល់ផលយ៉ាងច្រើន ដល់អ្នកដាំ និងម្ចាស់កសិដ្ឋាន។ កសិដ្ឋាននេះ បញ្ចេញសំណល់តិចជាងកសិដ្ឋានខាងក្រៅដល់ទៅ ៨០% ដោយវាត្រូវបានដាក់នៅក្នុងឃ្លាំងមួយ ក្នុងខែត្រ Miyagi ដែលតំបន់ដែលធ្លាប់រងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីឆ្នាំ ២០១១។

/

កសិដ្ឋាន​នេះ ផ្ដល់​ទិន្ន​ផល​ច្រើន​ជាង ១០០​ដង ធៀប​នឹង​កសិដ្ឋាន​ធម្មតា

ដោយការបំពាក់អំពូលភ្លើងប្រហែល ១៧.០០០អំពូល បន្លែទាំងនេះ នៅតែរីកលូតលាស់ល្អ និងធានាបាននូវសុវត្ថិភាពសម្រាប់សុខភាពមនុស្សផងដែរ។ ពិសេស កសិដ្ឋាននេះ ក៏ត្រូវបានគ្របជិតដោយដំបូល ដើម្បីឱ្យចំហាយទឹកដែលត្រូវបានបញ្ចេញពីរុក្ខជាតិក្នុងកសិដ្ឋាន ត្រូវបានបន្តប្រើប្រាស់ឡើងវិញ។

/

កសិដ្ឋាន​បែប​នេះ ជួយ​កាត់​បន្ថយ​ទំហំផ្ទៃ​ដី និង​ផ្ដល់​ទិន្ន​ផល​បាន​លឿន

លោក Shigeharu Shimamura អគ្គនាយករបស់ក្រុមហ៊ុន ដែលជាម្ចាស់កសិដ្ឋានខាងលើ ឱ្យដឹងថា ៖ “យើងខ្ញុំជឿជាក់ថា អំពីបច្ចេកទេស យើងអាចនឹងដាំបាននូវប្រភេទរុក្ខជាតិ និងបន្លែទាំងអស់ ក្នុងកសិដ្ឋាននេះ។ ប្រការដែលសំខាន់សំខាន់សេដ្ឋកិច្ច នោះគឺថា ការដាំដុះបែបនេះ ជួយឱ្យយើងប្រមូលផលបានលឿន ដើម្បីបញ្ចេញលក់ក្នុងទីផ្សារ។ អនាគត យើងនឹងពង្រីកការដាំដុះបែបនេះបន្ថែមទៀត”។

/

ថ្វី​បើ​កសិដ្ឋាន Gotham Greens នៅក្រុង New York អាមេរិក ត្រូវ​បាន​គេ​បង្កើត​ឡើង​ដោយ​ប្រើ​បច្ចេក​ទេស​ខ្ពស់​ ប៉ុន្ដែ គេ​ត្រូវ​ប្រើ​ទំហំ​ផ្ទៃ​ដី​ដ៏​ធំ

បច្ចុប្បន្ន ក្រុមហ៊ុន Mirai កំពុងតែមានគម្រោងសាងសង់កសិដ្ឋានដូចគ្នានេះ នៅក្នុងក្រុង ហុងកុង ប្រទេសរុស្ស៊ី ចិន និងប្រទេសម៉ុងហ្គូល ក្នុងពេលខាងមុខ។ យោងតាមការអះអាងរបស់ម្ចាស់កសិដ្ឋាន បច្ចេកទេសដាំដុះនេះ អាចផ្គត់ផ្គង់ផលិតផលគ្រប់គ្រាន់ ដល់មនុស្សលោក ប្រសិនវាត្រូវបានសាងសង់ និងដាំដុះនៅពាសពេញពិភពលោក ពិសេសគឺតំបន់ប្រឈមនឹងគ្រោះធម្មជាតិ និងតំបន់ខ្វះទឹកជាដើម៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ washingtonpost