ដោយមានការសហការគ្នាយ៉ាងជិតស្និទ្ធរវាងធនាគារវិនិយោគ និង អភិវឌ្ឍន៍កម្ពុជាហៅកាត់
ថា BIDC ជាមួយក្រុមហ៊ុន CAMBOPAY កាលពីព្រឹកថ្ងៃទី 24 ខែមិថុនានេះ ធនាគារបានបើក
សម្ភោធជាផ្លូវការរបស់ខ្លួន នូវសេវាថ្មីមួយទៀតដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន
របស់ខ្លួន នោះគឺសេវាធនាគារតាមសារ SMS ។
តាមរយៈសេវាកម្មថ្មីនេះ អតិថិជន អាចពិនិត្យពត៌មានគណនីផ្ទាល់ខ្លួនបានយ៉ាងឆាប់រហ័ស ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ បំផុត ដោយតំរូវអោយអតិថិជនគ្រាន់តែប្រើ
ប្រាស់នូវទូរស័ព្ទដៃដើម្បីផ្ញើសារ SMS ជាមួយនឹងលេខកូដ syntax ដែលបានកំនត់ទុកជាមុន
ទៅកាន់លេខ 2122 ។ ចំពោះការត្រួតពិនិត្យគណនីរបស់ខ្លួនអតិថិជនអាចចោទជាសំនួរ
ដូចជា សំនួរអំពី សមតុល្យភាព ប្រវត្តិប្រត្តិបត្តិការ អត្រាប្តូរប្រាក់ តារាងទូទាត់ ប្រាក់ កំចី
និងប្រាក់សំណង ព្រមទាំងអាចធ្វើការផ្ទេរប្រាក់ទៅកាន់សាច់ញាតិ បងប្អូន បានគ្រប់ពេល
វេលានិងគ្រប់ទីកន្លែង លនិងល ។ ទូរស័ព្ទមណ្ឌលបំរើសេវាអតិថិជន 2122 របស់ធនាគារ
BIDC នឹងផ្ញើសារ SMS ដោយស្វ័យប្រវត្តិទៅកាន់ទូរស័ព្ទរបស់អតិថិជននៅពេលដែល
សមតុល្យគណនី មានការប្រែប្រួល ។ ធនាគារនឹងដាក់បំរើសេវាកម្ម SMS នេះដោយឥត
គិតថ្លៃជូនចំពោះអតិថិជននៅក្នុងរយៈពេល 3 ខែដំបូង ចាប់ពីពេលសេវាកម្មត្រូវបានដាក់
អោយប្រើបា្រស់ជាផ្លូវការ រហូតដល់ថ្ងៃទី 30 ខែកញ្ញាឆ្នាំ 2011 នេះ ។ សូមបញ្ជាក់ថា
បច្ចុប្បន្ន ធនាគារBIDC មានទីតាំង ធំៗចំនួនបួនកន្លែង ពីរកន្លែងនៅក្នុងប្រទេសវៀតណាម គឺក្នុងទីក្រុងហូជីម៉ិញ និង ទីក្រុង ហាណូយ និង ពីរកន្លែងទៀត នៅក្នុងប្រទេសកម្ពុជា គឺ
នៅទីក្រុងភ្នំពេញនិង នៅខេត្តសៀមរាប ដែលនៅក្នុងនោះក៏មានសាខាជាច្រើនផ្សេងៗ
ទៀតផងដែរ ។

សំរាប់ពត៌មានបន្ថែមអតិថិជនអាចទាក់ទងទូរស័ព្ទលេខ 023 631 1699 ឬ 023 210 0044 និងចូលទៅកាន់អាសយដ្ឋានគេហទំព័រ
www.bidc.com.kh ឬ
www.cambopay.com.kh ៕