(ភ្នំពេញ)៖ ក្រុមប្រតិភូ និងកីឡាករ-កីឡាការិនីកីឡាប៉េតង់កម្ពុជា បានបញ្ចប់បេសកកម្មចូលរួមប្រកួតកីឡាប៉េ​តង់​ជើង​ឯក​អា​ស៊ី​អា​គ្នេយ៍ SEAPA Petanque Championship 2016 លើក​ទី​៣ នៅប្រទេសឡាវដោយជោគជ័យ ជាមួយនឹងការដណ្ដើមបានមេដាយសរុបចំនួន ១៦​គ្រឿង ហើយ​ក៏​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ដែរ កាល​ពី​ចុង​សប្ដាហ៍​កន្លង​​ទៅ​​នេះ ដែល​ទទួល​បាន​ការ​ស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន​កីឡា។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី៣ ហើយ ដែលអត្តពលិកកីឡាប៉េតង់កម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេ ក្នុង​ព្រឹត្តិ​ការណ៍​ថ្នាក់​តំបន់​នេះ ដោយ​ក្នុង​នោះ​រួម​មាន​មេ​ដាយ​មាស ៥​គ្រឿង មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរឹទ្ធ ៦គ្រឿង ដែលដណ្ដើមបានដោយទាំងក្រុមកីឡាករ-កីឡាការិនីពេញវ័យ និងថ្នាលយុវជនកម្ពុជា ដែល​បាន​បង្ហាញ​សមត្ថ​ភាព​ការ​ប្រកួត​ដ៏អស្ចារ្យ ដើម្បីដណ្ដើមមេដាយជូនប្រទេសជាតិខ្លួន ក្នុងចំណោមអត្តពលិក ៥ប្រទេសចូលរួម គឺមានកីឡាករ-កីឡាការិនីកម្ពុជា វៀតណាម ឡាវ សិង្ហបុរី និងម្ចាស់ផ្ទះឡាវ៕

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង