(ភ្នំពេញ)៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដែលចេញទៅដំណើរចូលរួមប្រកួតកីឡាអូឡាំពិក Olympic Games នៅ​ទី​ក្រុង Rio ប្រទេស​ប្រេ​ស៊ីល បាន​ទៅ​ដល់​គោល​ដៅ​ដោយសុវត្ថិភាពហើយ បន្ទាប់ពីធ្វើដំណើរអស់រយៈពេល ៣០​ម៉ោង។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌​មាន​លើ​ទំព័រ Facebook ផ្លូវ​ការ​របស់​គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC។

នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ មន្ដ្រី NOCC បានបង្ហោះលើប្រព័ន្ធទំនាក់ទំនងយក្សនេះថា «បន្ទាប់ពីចំណាយពេលហោះហើរ និងប្តូរជើង​យន្ត​ហោះ​សរុប​៣០​ម៉ោង​រួច​មក​ប្រតិភូ គ្រូបង្វឹក កីឡាករ-ឡាការិនីកម្ពុជា បានមកដល់ព្រលានយន្តហោះទីក្រុងរីយ៉ូ ប្រទេសប្រស៊ីល ដោយសុវត្ថិភាព ហើយ​នឹង​ត្រូវ​ធ្វើ​ដំណើរ​បន្ត​តាម​រថ​យន្ត​ចំនួន ២​ម៉ោង​ទៀត​ទៅ​កាន់​បុរី​អូឡាំ​ពិក»

គួរបញ្ជាក់ផងដែរថា បេសកកម្មនេះ គឺដឹកនាំដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ខណៈអត្តពលិកកម្ពុជា ៦រូប រួមមានកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី, កីឡាហែលទឹក ពូ សុវិជ្ជា និងកីឡាការិនី ហែមថុន វិទីនី, កីឡាអត្តពលកម្ម (រត់ប្រណាំង) នីកូ និងកីឡាការិនី លី ណារី និងកីឡាការិនីចំបាប់ ចូវ សុធារ៉ា។ ចំណែកពិធីបើកការប្រកួតកីឡា Olympic Games លើកទី៣១នេះ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែសីហាខាងមុខនេះ៕

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី