ឆាករាំ onlineនឹងនាំមកជូនលោកអ្នកនូវពិភពថ្មី ក៏ដូចជាបរិយាកាសដ៏រំភើបសប្បាយ
រីករាយមួយនិងជាឱកាសដ៏សមស្របបំផុតសំរាប់លោកអ្នកកំសាន្តអារម្មណ៍បន្ថយ
ភាពតានតឹងដែលមានអស់រយៈកាលកន្លងមក ។ចូរធ្វើការសាកល្បងរីករាយជាមួយ
នឹងកម្មវិធីពិសេស �ឆាករាំ Online� ដែលជាពិភពកំសាន្ត Online ដ៏អ៊ូអរមានបទចំរៀង
ពេញនិយមញាក់កន្ត្រាក់អារម្មណ៍ អមជាមួយនឹងក្បាច់រាំពិសេសៗសំរាប់មិត្តយុវវ័យ
សម័យថ្មី។ ចំណាយពេលត្រឹមតែ ២០នាទីប៉ុណ្ណោះក្នុងការស្វែងយល់ចំពោះក្បាច់រាំ
ចង្វាក់ rock ,rap, hiphop� នៅក្នុងទិដ្ឋភាពជាក់ស្តែង ដើម្បីអាចចេះបាននូវក្បាច់រាំ
ណាមួយពិតប្រាកដគឺទាមទាអោយលោកអ្នកចំណាយពេលវេលាដ៏យូរលុងដើម្បីធ្វើ
ការហ្វឹកហាត់ទើបអាចស្ទាត់ជំនាញបាន ។ ប៉ុន្តែជាមួយឆាករាំAuditionវិញលោកអ្នក
ចំណាយពេលត្រឹមតែ 20នាទីប៉ុណ្ណោះក្រោមការណែនាំយ៉ាងយកចិត្តទុកដាក់ពីនារី
របាំដ៏ស្រស់ស្អាតផងនោះនឹងធ្វើអោយលោកអ្នកមានសមត្ថិភាពបង្ហាញនូវសកម្មភាព
ដ៏អស្ចារ្យរបស់ខ្លួន ប្រកបដោយក្តីសប្បាយរីករាយ និង ជក់ចិត្តជាទីបំផុត ។ក្នុងការហ្វឹក
ហាត់រយៈពេលខ្លីនេះ�អ្នកគ្រូរបាំ� នឹងបង្រៀនលោកអ្នកពីចង្វាក់រាំ ចាប់ពីដំណាក់
កាលមូលដ្ឋានក៏ដូចជាដំណាក់កាលលំបាកស្មុគស្មាញផងដែរ។បើទោះបីជាលោកអ្នក
មិនដែលបានរៀនរាំ រឺក៏មិនដែលលេងល្បែងកំសាន្តប្រភេទរាំនេះពីមុនមក តែលោកអ្នក
នៅតែអាចធ្វើការបង្ហាញនូវទេពកោសលដ៏អស្ចារ្យរបស់ខ្លួនបានត្រឹមតែក្នុងរយៈពេល
មួយដ៏ខ្លីប៉ុណ្ណោះ។





ការលេង Audition មិនពិបាកក្នុងលេងទេគ្រាន់តែជាការវាយក្រុម Keyboard ដែលមាន
សញ្ញាព្រួញ នៅក្នុងពេលវេលានៃចង្វាក់បទចំរៀង ហើយបញ្ចប់ដោយការចុច Space bar អោយត្រូវទៅនឹងចង្វាក់ចុងក្រោយនៃបទចំរៀងនោះ ជាការស្រេច។ពេលនោះ តួអង្គរបស់លោកអ្នកនៅលើកញ្ចក់អេក្រង់កុំព្យូទ័រ នឹងបង្ហាញនូវក្បាច់រាំដ៏ស្រស់ស្អាត ។ ទន្ទឹមនឹងនោះដែរការលេងត្រូវបន្តទៅទៀតជាមួយ ក្រុម Key ដែលមានចំនួនកាន់តែវែង
ជាងនេះ។ ប្រសិនបើ លោកអ្នកវាយច្រឡំ អ្នកនឹងត្រូវឈរនៅក្រៅការប្រកួតក្នុងរយៈពេល
1ឬ2 នៃចង្វាក់បទភ្លេងហើយមើលអ្នកដទៃលេង និងឡើងពិន្ទុ។តែទោះយ៉ាងណាការរៀន
មានភាពងាយស្រួល តែការអនុវត្តន៍វិញបែរជាមានការពិបាក ។ ដើម្បីទទួលបាន Level
ខ្ពស់ ហ្គេម តំរូវការអោយលោកអ្នកមានសមត្ថភាពចេះ គួបផ្សំគ្នារវាង ដៃ ភ្នែក ត្រចៀក
ឲ្យបានល្អ។ ប្រសិនបើអ្នកស្តាប់បានល្អ ហើយវាយ key បានលឿន នោះការឡើង level របស់លោកអ្នកមិនមានអ្វីពិបាកទៀតឡើយ។





មានការបន្ថែមនូវលទ្ធភាពជាច្រើននិងសមស្របក្រុមហ៊ុនបានបន្ថែមនូវលទ្ធភាពជាច្រើន
ដែលមានលក្ខណៈរួមបញ្ចូលគ្នានិងមានលក្ខណៈសមស្របនៅក្នុងAudition ។ នៅពេល
លោកអ្នកមាន កំរិត Level កាន់តែខ្ពស់ នោះចង្វាក់ភ្លេងកាន់តែមានភាពលឿនជាងកន្រា្តក់ អារម្មណ៍ជាង និងក្រុម Key ដែលត្រូវវាយក៏មានចំនួកាន់តែច្រើនជាងផងដែរ ពេលនោះ
មាន Key ខ្លះមានរហូតដល់ 11 ឯណោះ ។ នៅក្នុដំណាក់កាលនេះភាពរស់រវើកនៃម្រាម
ដៃនិង សមត្ថភាពស្តាប់នូវចង្វាក់ភ្លេងរបស់លោកអ្នកមានការរីកចំរើនរហ័សគួរអោយកត់
សំគាល់។




ម្យ៉ាងវិញទៀត នៅក្នុងកំរិតខ្ពស់នេះ លោកអ្នកនឹងបានធ្វើការសាកល្បងជាមួយរបៀប
លេងបែបថ្មីផ្សេងៗទៀត ។ នៅពេលដែលទទួលរង្វាន់(Perfect) បានកាន់តែច្រើន លោកអ្នកនឹងទទួលបានពិន្ទុ (Exp) លុយ(Den) ក៏កាន់តែច្រើន នឹងជួយអោយលោក
អ្នកឡើង កំរិត កាន់តែលឿន ។ ពេលដែលតួអង្គ មានកំរិតកាន់តែខ្ពស់ លោកអ្នកក៏អាច ចូលរួមប្រកួតនៅក្នុងបណ្តាញមានកំរិតកាន់តែខ្ពស់ និងមានបទចំរៀងថ្មីៗជាច្រើនទៀត
ផងដែរ ។ ពេលមានDen លោកអ្នកអាចចូលទិញរបស់បាន ។ ហាងលក់ទំនិញ (Shopping Mall)ជាទីកន្លែងដែលលោកអ្នកអាចទិញនូវបទចំរៀងពិរោះៗ ដែលលោកអ្នកពេញចិត្ត ក៏ដូចជាសំលៀកបំពាក់ និងវត្ថុផ្សេងៗជាច្រើនទៀតតាមតំរូវការដើម្បីតុបតែងសំរាប់
តួអង្គហ្គេម អោយកាន់តែស្អាតថែមមួយកំរិតទៀត ។ ក្រៅពីវត្ថុ របស់ផ្សេងៗដែលទិញ
ដោយ Den លោកអ្នកក៏អាចទិញនូវទំនិញពិសេស ជា Cash(សាច់ប្រាក់-Vcoin) ដែលទំនិញ
ទាំងនោះមានរយៈពេល១សប្តាហ៍ រឺក៏មួយខែ រឺក៏ទិញនូវទំនិញដែលអាចប្រើបានរហូត
ក៏បានផងដែរ ។ ហាងលក់ទំនិញមិនគ្រាន់តែសំរាប់ អ្នកដែលចូលចិត្តដើរផ្សារទិញរបស់
ប៉ុណ្ណោះទេ តែវាក៏ជាទីកន្លែងសំរាប់ បុរសៗទាំងឡាយធ្វើការបង្ហាញនូវកំរិតស៊ីវ័យឡៃ ជាមួយចង្វាក់រាំរបស់ពួកគេទៀតផង ។

ជាមួយ Gift box លោកអ្នកក៏អាចធ្វើជាកាដូ សំរាប់ជូនទៅអ្នកផ្សេងទៀត ផងដែរ។ ទន្ទឹម
នឹងនេះដែរនៅក្នុង Game ក៏មានទីកន្លែងពិសេសៗមួយចំនួនទៀតដូចជា Home ហាង Cafe អាគារមជ្ឈមណ្ឌល(Ranking) ជាដើម កំពុងរង់ចាំលោកអ្នកចូលទស្សនាកំសាន្ត ។

Audition មានដើមកំនើតនៅក្នុងប្រទេស កូរ៉េខាងត្បូង នាឆ្នាំ 2004,ល្បែងកំសាន្តនេះក៏ បាននាំមកជូននូវបទចំរៀងជាច្រើន ដែលយុវ័យតែងតែហៅថា�ចំរៀង Audition � ជាបទ ចំរៀងដែលមានចង្វាក់កន្ត្រាក់អារម្មណ៍និងពេញនិយមបំផុត សំរាប់ស្រទាប់យុវ័យនា
សម័យថ្មីនេះ ។ បទចំរៀងដែលអមជាមួយនឹងក្បាច់រាំដ៏ជក់ចិត្ត-�Dance Music � ។

ចូលទៅកាន់ www.au.vtc.com.kh ដើម្បី download និងមើលព័ត៌មានលំអិត