បន្ទាប់ពីគ្រូបង្វឹកដ៏ល្បីល្បាញ និង ល្អបំផុតម្នាក់បានប្រកាស ចូលនិវត្តន៍រួចមក Sir Alexfergusonបានបង្ហើបពីគ្រូបង្វឹកទាំង ៥ ដែលអាចមានឳកាស មកជំនួសកន្លែងរបស់លោក ។
-Jose Mourinhoបងធំរបស់ Real Madrid កំពុងតែមានគំរោងទៅបង្វឹក កីឡាករក្នុងទឹកដីចាស់ Chelsea របស់ខ្លួនវិញ បន្ទាប់ពីទទួលបានជោគជ័យនៅ Real Madrid ខ្លាំងក្លាមក ។ ទោះជា Mourinho មានគំរោងទៅ Chelsea ក៏ដោយក៏រូបគាត់ ចាប់អារម្មណ៍ក្នុងតំណែងនេះដែរ ព្រោះសមត្ថភាពនិង ទេពកោ-សល្យរបស់លោក ពិតជាអាចមកដឹកនាំក្រុម Manchester United បាន ។
-David Moyesទោះបីជាគ្រូបង្វឹក Everton មួយនេះមិនបានឈ្នះពានរង្វាន់ច្រើនដូចគេមែនតែ Moyes បានបង្ហាញពីទេពកោសល្យក្នុងការបង្វឹក កីឡាករទាំងអស់ ហើយនិង ការទិញដូរកីឡាករក្នុងចំនួនទឹកប្រាក់ដែលទាបតែល្អសំរាប់ក្រុម ដែលតែងតែធ្វើអោយ Sir Alexferguson សរសើរមិនដាចពីមាត់ ។
-Jurgen Kloppជាគ្រូបង្វឹកដែលធ្វើភ្លៀងផ្គរ អោយមានការភ្ញាក់ផ្អើលដោយបំបាក់ក្រុមយក្ស ហើយបានតំណែងវគ្គផ្តាច់ព្រ័ត្រ ដែលជារឿងមួយមិនធម្មតា ធ្វើអោយ Sir Alexferguson មានការចាប់អារម្មណ៍ដែរ ។
-Ole Solskjaerអតីតកីឡាករក្រុមបិសាចក្រហម ដែលស្ថិតនៅក្រោមការបង្វឹករបស់ Sir Alexferguson ។ Solskjaer ធ្លាប់មានប្រវត្តិជាវិរបុរស Manchester United ក្នុងឆ្នាំ ១៩៩៩ ដែលបានស៊ុតបញ្ចូលទី ជួយអោយក្រុមបិសាចក្រហម Manchester United ឈ្នះពានរង្វាន់ Champion League ។ សព្វថ្ងៃ Solskjaer ជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់មួយ នៅស្រុកកំណើតរបស់ខ្លួន ហើយបានដឹកនាំអោយឈ្នះពានរង្វាន់ទៀតផង ។ ជំហានមកកាន់កាប់នៅ Old Trafford គឺពិតជាធំសំរាប់ Solskjaer ។
-Gary Nevilleជាអតីតកីឡាករ របស់ Manchester United ដូចគ្នា។ បន្ទាប់ពីចូលនិវត្តន៍ពីកីឡាករមក Gary Neville ក្លាយជាគ្រូបង្វឹករួមរបស់ ក្រុមជំរើសជាតិអង់គ្លេស ។ ដោយថ្មីៗនេះ Gary Neville ត្រូវបានគេអញ្ជើញមកអោយធ្វើជាគ្រូបង្វឹក និង អ្នកចាត់ការ តែត្រូវបានបដិសេធដោយហេតុផលថា មិនទាន់ដល់ពេលវេលា តើវាអាចជាការរង់ចាំ ការកោះហៅរបស់ Manchester United ទេ?

ដោយ ៖ កុសលប្រភព ៖ manchesternews