នៅថ្ងៃទី24 ខែមិថុនា ឆ្នាំ2011 នេះ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) នឹងចាប់ ផ្តើមសម្ភោធជាផ្លូវការ នូវសេវាធនាគារតាមសារ SMS របស់ខ្លួន ។ ធនាគារ BIDC បានសហការ ជាមួយក្រុមហ៊ុន CAMBOPAY ក្នុងការ ដាក់ពង្រាយសេវាកម្មនេះ ដោយពាំនាំមកនូវភាពងាយ ស្រួលថ្មីៗជូនដល់អតិថិជន ។

ដោយប្រើប្រាស់សេវាធនាគារតាមសារ SMS អតិថិជនរបស់ធនាគារ BIDC អាចសាកសួរ ព័ត៌មានធនាគារ (ដូចជាសមតុល្យគណនី ប្រវត្តិប្រតិបត្តិការ និងអត្រាប្តូរប្រាក់ជាដើម�) ប្រកបដោយលក្ខណៈបុរេសកម្ម ហើយ លេខទូរស័ព្ទមណ្ឌលបម្រើសេវាអតិថិជន 2122
របស់ធនាគារ BIDC នឹងផ្ញើសារ SMS ដោយស្វ័យប្រវត្តិទៅកាន់ ទូរស័ព្ទចល័តរបស់អតិថិជន នៅពេលដែលសមតុល្យគណនីមានការប្រែប្រួល ។ ជាពិសេស ជាមួយនឹងសេវាកម្ម នេះ អតិថិជនអាចផ្ទេរប្រាក់តាមរយៈការផ្ញើសារ SMS ជាមួយនឹងលេខកូដ syntax ដែលបាន កំណត់ជាមុនទៅ កាន់លេខ 2122 ។ អតិថិជននឹងសន្សំសំចៃពេលវេលា ដោយពុំចាំបាច់ ធ្វើដំណើរទៅកាន់ធនាគារ ប៉ុន្តែនៅតែ អាចតាមដាន និងត្រួតពិនិត្យប្រតិបត្តិការនានាដែល កើតមាននៅលើគណនីរបស់ខ្លួនបាន ។

អតិថិជនអាចចុះឈ្មោះប្រើប្រាស់សេវាធនាគារតាមសារ SMS នៅសាខាធនាគារ BIDC
ទូទាំងប្រទេស ។

សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចទាក់ទងទូរស័ព្ទលេខ +855 23 631 1699 ឬ +855 23 210 0044 និងចូល ទៅកាន់អាសយដ្ឋានគេហទំព័រ www.bidc.com.khwww.cambopay.com.kh