វាជារឿងមួយដែលនឹកស្មានមិនដល់នៅពេលដែលក្រុម QPR បានយកឈ្នះក្រុម Chelsea ក្នុងការប្រកួតថ្មីៗនេះដោយលទ្ធផល ១ ទល់និង ០។វាជាការព្យាករណ៍មួយដែលគេថាវាល្អសម្រាប់ QPR នាឆ្នាំ ២០១៣។ កីឡាករ Marko Marin របស់Chelsea បានបើកឆាកមុនគេដោយការបើកឆាករបស់គេនេះបានប្រែក្លាយពីការបើកឆាកនាំមុខដោយស៊ុតបញ្ចូលទី មកជាការបើកឆាកទទួលកាតក្រហម ត្រឹមនាទី ទី ៤ នៃការប្រកួតទៅវិញ។ក្រុម QPR ក៏មានបញ្ហាផងដែរនៅនាទី ទី ១៦ ខណៈពេលដែលកីឡាករ Junior Hoilett មិនអាចបន្តការប្រកួតបានព្រោះតែមានបញ្ហាគន្លាក់ជង្គង់។ ក្នុងការប្រកួតនេះគេសង្កេតឃើញថាក្រុម Chelseaគឺមានឱកាសនាំមុខជានិច្ចទាំងការបញ្ជូនបាល់ ក៏ដូចជាការលេងពាក់កណ្ដាលតារាង ប៉ុន្តែអ្វីដែលធ្វើឱ្យប្រិយមិត្ត Chelsea ហួសចិត្តនោះគឺនៅនាទី ទី ៧៨ កីឡាករ S WRIGHT-PHILLIPS របស់ QPR បែរជាមានឱកាសក្នុងការរកបាន ១ គ្រាប់ដោយការស៊ុតបញ្ចូលទី ខណៈដែល Chelsea នៅបន្តប៉ះបញ្ជូនបាល់ទៅវិញទៅមកហាក់ដូចជាមិនយកចិត្តទុកដាក់ក្នុងការប្រកួតទាល់តែសោះ។ក្រុម QPR បានរក្សាលទ្ធផល ១ ទល់និង ០ នេះរហូតដល់ចប់ម៉ោងប្រកួតជាស្ថាពរ ការប្រកួតលើកនេះត្រូវបានគេចាត់ទុកជាសញ្ញាល្អមួយសម្រាប់ QPR ក្នុងដើមឆ្នាំ ២០១៣ លើតារាង BPM របស់អង់គ្លេស។ក៏គួរបញ្ជាក់ផងដែរថា Top 3 ក្នុងតារាង BPM គឺ Manu លេខ ១ ManCity លេខ ២ និង Spur នៅលេខ ៣ ខណៈដែលក្រុមលេខ ៤ គឺ Chelsea បែរជាចាញ់ក្រុមលំដាប់ទី ២០ QPR ទៅវិញ។ ការចាញ់ QPRនេះគឺជារឿងមួយដែលមិនល្អទាល់តែសោះព្រោះ Chelsea និង Spur តាមប្រកិតគ្នាតែមួយពិន្ទុ៕

/

/

តារាង Top 20 របស់ BPM

ដោយ៖ ម៉ូកាប្រភពពី៖ Skysport