សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រក់​ទឹកភ្នែក និង​ថ្លែង​ដោយ​អួលដើមក នៅពេល​ដែល​សម្តេច បាន​មានប្រសាសន៍ដល់​សម្តេច​ឪ ដែល​បាន​សោយ​ទិវង្គត កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២​។ ​សម្តេច​សង្ឃឹមថា សម្តេចឪ នឹង​ស្ងប់​ព្រះទ័យ នៅពេល​ដែល​បាន​ឃើញ​ភាព​ជោគជ័យ​នេះ​។​

សម្តេច​មានប្រសាសន៍ថា អ្វី​ដែល​សម្តេចឪ មិនបាន​ធ្វើ កូនចៅ​បាន​កំពុងតែ​ធ្វើ​បន្ត​ជូន ហើយ​សង្ឃឹមថា សម្តេចឪ នឹង​បាន​ទត​ឃើញ​។​​ សម្តេច ហ៊ុន សែន ចង់​មាន​ប្រសាសន៍​ដល់​ភាពជោគជ័យ​របស់​កម្ពុ​ជា នៅក្នុង​ការធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​២០ ខែវិចិ្ឆកា ឆ្នាំ​២០១២​។​

width=369​ទឹកភ្នែក​របស់​សម្តេច ហ៊ុន សែន បានចាប់ផ្តើម​ស្រក់ នៅពេល​ដែល​សម្តេច ប្រកាស​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ព្រលប់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២​។​សម្តេចតេជោ ហ៊ុន សែន ក៏​បាន​យក​ឱកាស​ចុងក្រោយ ដើម្បី​ថ្លែងអំណរគុណ​ដល់​ប្រជាជន​កម្ពុជា កម្លាំង​សន្តិសុខ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ជួយ​ដល់​រដ្ឋាភិបាល រៀបចំ​បណ្ដាកិច្ចប្រជុំ​កំពូល អាស៊ាន ដែល​មាន​ការចូលរួម​របស់​ថ្នាក់ដឹកនាំ​មកពី ១៨ ប្រទេស ប្រកបដោយ​ជោគជ័យ នៅពេលនេះ​៕​

 

ដោយ ៖ សីហាប្រភព ៖ CEN