Sony ទើបតែធ្វើការណែនាំនូវស្មាតហ្វូនថ្មីមួយ ដែលមានតំលៃទាបគឺ Xperia E។ វាត្រូវបានបំពាក់ដោយអេក្រង់ទំហំ 3,5 កំរិតពន្លឺ 320 x 480, CPU Dual Core1GHz, ប្រើ Android 4.1 Jelly Bean និង Support បច្ចេកវិទ្យា HD Voice ដែលជួយឲ្យគុណភាពសំលេងក្នុងពេលនិយាយទូរស័ព្ទល្អជាងមុន។
ដូចគ្នានឹងបណ្តាស្មាតហ្វូនផ្សេងៗទៀតរបស់ Sony, Xperia E បានបំពាក់នូវបច្ចេកវិទ្យាសំលេង xLOUD ដែលធ្វើឲ្យតន្រ្តីកាន់តែពិរោះជាមួយ Application Walkman, 3D surround sound រួមជាមួយនឹង equalizer កែប្រែបានដោយដៃ។ ផលិតផលនេះប្រើប្រាស់ថ្ម 1530mAh និងមានបីពណ៌សំរាប់ជ្រើសរើសគឺ ពណ៌ខ្មៅ ស និងផ្កាឈូក។ សរុបទៅ Xperia E មានរូបរាងប្រហែលនឹងស្មាតហ្វូន Xperia J។

នៅក្នុងឱកាសនោះផងដែរ Sony ក៏បានណែនាំបន្ថែមនូវម៉ូដែល Xperia E ស៊ីមពីរជាមួយរូបសណ្ឋានប្រហែលនឹង Version ស៊ីមមួយ។ Xperia E dual មានពីរពណ៌គឺពណ៌មាស champagneរឺពណ៌ខ្មៅ។ វាប្រើប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich។ បើតាម GSMArenaស្មាតហ្វូននេះអាចអាប់ហ្រ្គេដឡើង Android 4.1 បាននៅថ្ងៃក្រោយ។

Sony បានបន្ថែមថា Xperia E/E Dual ត្រូវបានបំពាក់នូវ Software ពិសេសមួយដែលអាចបិទ Wi-Fi និងការភ្ជាប់ 2G/3G បានក្រោយពីអេក្រង់បានបិទពីរបីនាទី ដែលអាចសន្សំសំចៃរយះពេលប្រើប្រាស់ថ្មបានច្រើនផងដែរ ពោលគឺរយះពេល Stand by របស់ Xperia E អាចអូសបន្លាយបានយូរជាងមុនអតិបរមាដល់ទៅបួនដង។ ពេលដែលអ្នកប្រើប្រាស់បើកវិញ រាល់ការភ្ជាប់ជាមួយអ៊ីនធឺណេតនោះ មានដំណើរឡើងវិញដូចដើម។ Xperia E និង Xperia E Dual នឹងដាក់លក់នៅលើទីផ្សារនៅត្រីមាសទីមួយឆ្នាំក្រោយនេះ ដែលតំលៃនៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយ៕

ដោយ៖ សិលាប្រភព៖ tte