
គ្រឿងផ្សំ-ឆ្អឹងជំនីរជ្រូក ៣០០ក្រាម(៣ខាំ)-ម្នាស់ ១ចំហៀង-ខ្ទឹមស ៥០ក្រាម-ទឹកត្រី ១០មីលីលីត្រ-អំបិល កន្លះស្លាបព្រាកាហ្វេ-ស្ករស ១ស្លាបព្រាកាហ្វេ-ប៊ីចេង ១ស្លាបព្រាកាហ្វេ-ស្លឹកខ្ទឹម ២មើម -ខ្លាញ់ ៥០ក្រាម-ឆ្អឹងជំនីរជ្រូកត្រូវលាងឱ្យស្អាត កាប់តូចៗល្មម-ម្នាស់ត្រូវលាងទឹកឱ្យស្អាតពុះជាពីរ ចិតជាចំណិតៗ-ស្លឹកខ្ទឹមត្រូវលាងឱ្យស្អាត រួចហាន់ខ្លីល្មម-ខ្ទឹមសត្រូវបកសម្បកចេញលាងទឹកឱ្យស្អាត ហើយចិញ្ច្រាំកុំឱ្យម៉ដ្ឋពេក
របៀបធ្វើ ដំបូងត្រូវដាក់ខ្ទះឱ្យក្ដៅ ហើយដាក់ខ្លាញ់ចូលទុកឱ្យក្ដៅ ដាក់ខ្ទឹមសចូលទុកឱ្យក្រហមប្រឿងៗ បន្ទាប់មកដាក់ឆ្អឹងជំនីរជ្រូកបំពង ឱ្យក្រហមទើប ដាក់ម្នាស់ចូលជាមួយទឹកត្រី ស្ករស ប៊ីចេងអំបិល លៃឱ្យសមល្មម ទុកមួយសន្ទុះ រួចដួសដាក់ចានហើយត្រូវ ដាក់ស្លឹកខ្ទឹមរោយពីលើជាការស្រេច។
ដោយ៖ វណ្ណៈប្រភព៖ Cambodian Cooking