គេមិនមានការភ្ញាក់ផ្អើលប៉ុន្មាននៅពេលបណ្ដាតារាស្រីពិភពលោក ដូចជា Celine Dion , Mariah Carey ឬកំពូលតារាចម្រៀងស្រីស្បែកខ្មៅ Aretha Franklin  ជាដើម ហាក់បីកំពុងសាបរលាបកេរឈ្មោះដ៏ល្បីល្បាញ របស់ខ្លួន ហើយអាជីព និងតំណែងឯករបស់ពួកគេកំពុងទទួលការគំរាមពីបណ្ដាតារាស្រីវ័យក្មេងថ្មីៗ ដូចជា Rihanna ដែលប្រកបដោយភាពទាក់ទាញ។

/នៅពេលគេនិយាយដល់ពិភពចម្រៀង R&B នោះឈ្មោះ Beyoncé Knowles ត្រូវគេស្គាល់ថាជា តារា ចម្រៀងស្រីដែលធ្លាប់ទទួលបានជោគជ័យបំផុតក្នុងពិភពលោក ប៉ុន្ដែកាលពី ប៉ុន្មានឆ្នាំមុន Beyoncé Knowles ត្រូវបាត់បង់តំណែងកំពូលនេះ ហើយវាក៏ធ្លាក់ទៅលើកណ្ដាប់ដៃតារាវ័យ ២៥ឆ្នាំ គឺនាង Rihanna ។ ដោយក្លាយជាអ្នកល្បីឈ្មោះខ្នាតអន្ដរជាតិតាំងពីអាយុ ១៥ឆ្នាំ Rihanna ត្រូវបានគេស្គាល់តាមរយៈចម្រៀង Caribbean របស់ R&B ។ ក្រុមអ្នកជំនាញការនិយាយថា Rihanna មានសម្លេងពិរោះ នៅ ពេលនាងច្រៀងជាមួយបទដែលប្រើប្រាស់ឧបករណ៍ភ្លេងបុរាណ(acoustic)។ នេះគឺជាសំដីលើកទឹកចិត្តមួយដែលមានប្រសិទ្ធិភាព ព្រោះថាក្រោយមក Rihanna ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ពីកម្រងចម្រៀង Music of the Sun (២០០៥), A Girl Like Me (២០០៥), Good Girl Gone Bad (២០០៧), Rated R (២០០៩), Loud (២០១0) និង Talk That Talk (២០១១)។ល។លើសពីនេះ  tour សម្ដែងដែលមានឈ្មោះថា 777 របស់ Rihanna ដែលបានធ្វើដំណើរទៅកាន់ប្រទេសចំនួន ៧ ដើម្បីសម្ដែងលើឆាកចំនួន ៧ រយៈពេល ៧ថ្ងៃ ក្នុងបំណងឃោសនាឱ្យកម្រងចម្រៀងទី ៧របស់នាង ដែលមានចំណងជើងថា Unapologetic បាននាំមកនូវភាពអស្ចារ្យជាច្រើន​សម្រាប់ទស្សនិកជននៅជុំវិញពិភពលោក។ Rihanna ត្រូវគេមើលឃើញថា ជាមនុស្សហ៊ានស៊ីហ៊ានសង ដោយនាងបានធ្វើដំណើរដោយយន្ដហោះ Boeing 777 ក្នុង tour សម្ដែង 777 របស់នាង។ ក្រៅពីនេះ នាងក៏បានផ្ដល់ជំនួយដល់ក្រុមអ្នកគាំទ្រសំខាន់ៗរបស់នាង ក៏ដូចជាអ្នកកាសែតចំនួន ១៥០នាក់ ដែលតំណាងឱ្យប្រទេសចំនួន ៨២ នៅជុំវិញពិភពលោក ដើម្បីឱ្យពួកគេបានចូលរួមទស្សនាការសម្ដែងផងដែរ។

width=529យោងតាមទំព័រ hollywood.com កំពូលតារាស្រី Rihanna កំពុងស្ថិតនៅក្នុងដំណើរសម្ដែងជុំវិញពិភពលោកឆ្នាំ ២០១៣ របស់នាង មានឈ្មោះថា “2013 Diamonds World Tour”។ ដំណើរសម្ដែងលើកទី ៤ របស់ Rihanna នឹងតម្រូវឱ្យ នាង ឡើងឆាកជាច្រើននៅ អាមេរិកខាងជើង, អឺរ៉ុប, អូស្ដ្រាលី, មជ្ឈឹមបូព៌ា និងញ៉ូហ្ស៊ីឡែន។មូលហេតុអ្វី ធ្វើឱ្យ Rihanna បង្កើតបានជាការកក្រើកក្នុងវិស័យតន្ដ្រី ហើយសាងកេរឈ្មោះល្បីល្បាញ ដោយបទចម្រៀងទាំងឡាយរបស់នាងតែងតែស្ថិតក្នុងលំដាប់កំពូល ដែលមិនមែនតារាចម្រៀងណាក៏អាចធ្វើបាន? តាមការឱ្យដឹងពីតារាចម្រៀង Jay Z មូលហេតុគឺស្ថិតនៅលើសម្លេងច្រៀងដ៏មាំមួនប្លែក និងពេញដោយមនោសញ្ចេតនារបស់ Rihanna ។ចំណែក Rihanna ក៏បានទទួលស្គាល់ថា កាលពីដើមឡើយ នាងតែងស្រមៃថា ថ្ងៃណាមួយនឹងក្លាយជាតារាចម្រៀងមួយរូប ហើយពេលនេះ ក្ដីប្រាថ្នារបស់នាងក្លាយជាការពិត។ ប៉ុន្ដែ Rihanna អះអាងថា ខ្លួននៅតែចាត់ទុកខ្លួនឯងជាអ្នកគាំទ្ររបស់តារាជើងចាស់ដែលខ្លួនចូលចិត្ត។

បច្ចុប្បន្ន ទ្រព្យសរុបរបស់តារាស្រី វ័យ ២៥ឆ្នាំរូបនេះ ត្រូវបានគេគន់គូរឃើញថា មានចំនួនដល់ទៅជាង ២៤៥ លានដុល្លារអាមេរិក នេះបើតាមទំព័រ mediamass ៕

 

ដោយ ៖ តារាប្រភព ៖ Hollywoodlife