គ្រោះថ្នាក់៖ នៅពេលដែលគេបង្ហាញរូបភាព នៃក្មេងប្រុសម្នាក់ ដែលត្រូវបានស្វា កំហូចធ្វើការហក់ខាំមកលើ គឺបានធ្វើអោយមនុស្សជាច្រើន មានការអាណិត អាសួរក្មេងប្រុសនោះជាខ្លាំង។

រឿងរ៉ាវនេះ បានកើតឡើងនៅក្នុងសួនសត្វ តំបន់ Ratlam ខេត្ដ Madhya Pradesh ប្រទេសឥណ្ឌា ខណៈដែលក្មេងប្រុស ត្រូវរងការវាយប្រហារពីសត្វសា្វ គឺមានឈ្មោះ Raghav មានវ័យប្រហែលជា ១០ឆ្នាំជាង។ ទោះបីជាយ៉ាងណាក៏ ក៏ក្មេងប្រុស Raghav ត្រូវបានឪពុកខ្លួននិងអ្នកធ្វើការនៅកន្លែងសួនសត្វ យកដំបងវាយសត្វសា្វដ៏កំណាច នោះចេញដែរ។


ជាមួយគ្នានេះផងដែរ Raghav មិនមានគ្រោះថ្នាក់អីធ្ងន់ធ្ងរណាស់ណាទេ គេគ្រាន់តែមានឈាមមុខ និងដៃ ដែលអាចអោយលោកគ្រូពេទ្យជិតនោះ ពិនិត្យបាន។ គួររំលឹកផងដែរថា កន្លែងផ្សេងៗទៀត ក្នុងប្រទេសឥណ្ឌានេះ គឺតែងតែឃើញមានសត្វស្វាកាចៗបែបនេះ ហើយមិនតែប៉ុណ្ណោះ ពេលខ្លះវាយប្រហារមនុស្ស ដើម្បីយកអាហារទៀតផង៕
ដោយ៖ រដ្ឋាប្រភព៖ dailymail