វីរៈបុរស បច្ចេកវិទ្យា ទាំងនោះមិនត្រឹមតែមានឈ្មើល្បី មានទ្រព្យសម្បត្តិច្រើន ប៉ុណ្ណោះ
ទេ ថែមទាំងមានដៃគូរជីវិតមានរូបសម្បត្តិស្រស់ស្អាតទៀតផង ជាពិសេសក្នុងចំនោម
ពួកគេមានខ្លះគឺជាម្ចាស់សប្បុរសធម៌ ដ៏ធំនៅក្នុងសង្គមជាតិ ផងដែរ ដែលទាំងនេះគឺជា
និមិត្តរូបមួយបង្ហាញអោយឃើញកាន់តែច្បាស់ពីទឹកចិត្តសប្បុរស មិនរើសអើង ស្អប់ខ្ពើម
ដល់ជនទីទាល់ក្រ តួយ៉ាងដូចជាលោក Bill Gates ជាដើម ។ ខាងក្រោមនេះគឺជារូបភាព
សំណព្វចិត្តរបស់វីរៈបុរស បច្ចេកវិទ្យាខ្លះៗ អមដោយការអត្ថាធិប្បាយខ្លីៗ ៖

Laurene Powell Jobs រៀបអាពាហ៍ពិពាហ៍ជាមួយ Steve Jobs ក្នុងឆ្នាំ1991 បច្ចុប្បន្ន
Laurene Powell Jobs គឺជាម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ចំណីអាហារមានឈ្មោះល្បីមួយនិង
កាន់តួនាទីមួយសំខាន់ផងដែរនៅក្នុង សាកលវិទ្យាល័យថ្នាក់ក្រោយ ឧត្តមសិក្សាក្នុង
ប្រទេស អាមេរិច ។

Bill Gates រៀបអាពាហ៍ពិពាហ៍ជាមួយ Melinda Gates នៅឆ្នាំ 1994 បន្ទាប់ពួកគេបានបង្កើត
នូវសមគមន៍សប្បុរសធម៌ ដែលមានថិវិការ 24 ពាន់លានដុល្លាសំរាប់ធ្វើការបិរិច្ចាគ ។

Lucinda Southworth ចាប់ដៃគូរជាមួយ Larry Page (បុគ្គលិកអ្នកបង្កើត Google ) មាន
រយៈពេល 4ឆ្នាំ មកហើយ ។ Lucinda Southworth បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត
នៅសាកលវិទ្យាល័យ Oxford និងបច្ចុប្បន្នកំពុងតែរៀនថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ
Stanford ជំនាញប្រព័ន្ធបច្ចេកវិទ្យា វេជ្ជសាស្រ្ត ។

Sergey Brin (បុគ្គលិកបង្កើត Google )ចាប់ដៃគូរជាមួយ Anne Wojcicki នៅក្នុងឆ្នាំ 2007
Anne Wojcicki គឺជាអ្នកជំនាញវិភាគជីវសាស្រ្ត និង ជាម្ចាស់ក្រុមហ៊ុនឱសថ 23andMe ។

លោក Michael Dell ម្ចាស់ក្រុមហ៊ុនកុំព្យូទ័រម៉ាក Dell រៀបការនៅឆ្នាំ 1989 ។ Susan Dell
បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនៃ រដ្ឋ Arizona ។ បច្ចុប្បន្នជាដៃគូរបង្កើតក្រុមហ៊ុន
និងជាអ្នកគ្រប់គ្រងនៅ Michael & Susan Dell Foundation ។

លោក Biz Stone អ្នកបង្កើតនិងគ្រប់គ្រងគេហទំព័រ Twitter បានរៀបអាពាហ៍ពិពាហ៍
ជាមួយ Livia Stone ។ អ្នកទាំងពីរបានបង្កើតឡើងនូវសមាគមន៍សប្បុរសមានឈ្មោះ
Biz & Livia Stone ជួយដល់កុមាររងអំពើរំលោភសិទ្ធិកេងប្រវ័ញ្ច និងអភិរក្សសត្វព្រៃ ។

Priscilla Chan បានភ្ជាប់ពាក្យជាមួយ Mark Zuckerberg រួចរាល់ហើយ ។ Priscilla Chan ក៏
ជាបុគ្គលិកធ្វើការងារនៅ Facebook ផងដែរ ៕
(ប្រភពពី PLXH)
ដោយ៖ យ៉ាវីន