នៅក្នុងការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រាត់យកពានរង្វាន់  AFF Suzuki Cup  ដែលប្រព្រឹត្តទៅចំនួន ២លើក គឺថ្ងៃទី ១៩ ធ្នូ និងថ្ងៃទី ២២ ធ្នូ ក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរីបានទទួលជ័យជំនះលើក្រុមជម្រើសជាតិថៃ និងបានក្លាយជាម្ចាស់ជើងឯក ហើយ។

width=493

ចំពោះការប្រកួតលើកទី១ ដែលធ្វើឡើងនៅថ្ងៃទី១៩ ធ្នូ ឯពហុកីឡាដ្ឋានជាតិសិង្ហបុរី  ក្រុមសិង្ហបុរី បានទទួលជ័យជំនះលើក្រុមថៃ ក្នុងលទ្ធផល 3-1។ ចំណែកឯការប្រកួតលើកទី២ ដែលធ្វើឡើងនៅថ្ងៃទី ២២ ធ្នូ ឯពហុកីឡាដ្ឋានជាតិទីក្រុងបាងកក ក្រុមសិង្ហបុរី ចាញ់ ថៃ 0-1 វិញ។

សូមបញ្ជាក់ថា ការប្រកួត AFF Suzuki Cup នេះ គឺគិតទៅលើចំនួនគ្រាប់បាល់ ហេតុដូចនេះយោងតាមលទ្ធផលគ្រាប់បាល់ខាងលើ គឺក្រុមសិង្ហបុរី ទទួលបានគ្រាប់បាល់ច្រើនជាង ថៃ ដែលធ្វើឲ្យសិង្ហបុរី ទទួលបានជ័យជំនះក្លាយជាជើងឯក៕

ដោយ៖ តុលា ប្រភព៖ affsuzuki