យល់ដឹង៖ តាមការសិក្សាស្រាវជា្រវមួយ បានបង្ហាញថា ការញាំអាហារពេលព្រឹកជាមួយដៃគូរស្នេហា នៅរាល់ចុងសប្តាហ៍ ហើយនៅលើគ្រែគេងរបស់ខ្លួន ពិតជាបានផ្ដល់នៅសេចក្ដីសុខ និងភាពរ៉ូមែនទិក ដល់គូរស្នេហាពិតៗមែន។

លោក Gorge Maguse សាស្រ្ដាចារ្យនៃសាកលវិទ្យាល័យរដ្ឋ New York បាននិយាយថាការធ្វើស្ថិតិមួយ អាចបង្ហាញថា មនុស្សប្រុសម្រមាណជា ៥៦ ភាគរយ តែងតែចង់ទទួលបានការញាំអាហារពេលព្រឹក ដែលធ្វើដោយដៃរបស់គួរស្នេហ៍គេតែម្ដង ជាពិសេសអាហារទាំងនោះ គឺត្រូវលើកទៅដល់គ្រែគេងរបស់គេផ្ទាល់តែម្ដង។

លោក Maguse បានបន្ដថា ទោះបីជាយ៉ាងណាក៏ដោយ ក៏មនុស្សប្រុសតែងតែចង់ញាំអាហារពេលព្រឹកជាមួយដៃគូរស្នេហ៍គេដែរ ពោលគេគិតថា នៅពេលដែលគេធើ្វការងារពេញមួយសប្ដាហ៍ រូចហើយត្រូវបានញាំអាហារដែល គូរស្នេហ៍គេធើ្វអោយ គឺពិសេសខ្លាំងណាស់៕
ដោយ៖ នារីប្រភព៖ mademan