ករណីចោរប្លន់ទូមាសមួយកើតឡើងនៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី០៣ខែតុលា ឆ្នាំ២០១២ នៅក្នុងផ្សារឃ្លាំងលើ សង្កាត់លេខ១ក្រុងព្រះសីហនុ យកគ្រឿងអលង្ការអស់ជាង២០តម្លឹង ព្រមទាំងបាញ់មនុស្សបណ្តាលអោយរងរបួសធ្ងន់ម្នាក់ វាយអោយរបួសស្រាល ១នាក់។
ផ្សារឃ្លាំងលើ សង្កាត់លេខ១ក្រុងព្រះសីហនុ
ប្រភពព័ត៌មានបានអោយដឹងថា ជនរងគ្រោះនៃអំពើប្លន់នេះ មានឈ្មោះ ៖ ទី១. គង់ តេង ភេទស្រី អាយុ៥៧ឆ្នាំ មានលំនៅដ្ឋាននៅក្រុមទី១ភូមិ៣សង្កាត់លេខ១ ជាអាជីវករលក់មាសត្រូវបានចោរ ប្លន់ យកមាសអស់៤,៥តម្លឹង ផ្លាកទីនអស់៤,៥តម្លឹង។ ទី២.ឈ្មោះណន សុផាត ភេទស្រី អាយុ៣៦ឆ្នាំ មានលំនៅដ្ឋាននៅក្រុមទី១ភូមិ៣ សង្កាត់លេខ១ ជាអាជីវករលក់មាសត្រូវចោរ ប្រមូលយកមាសអស់១០,៥ដំឡឹងផ្លាកទីនអស់១០,៥តម្លឹង។ ទី ៣.ឈ្មោះសែន វីរះភេទប្រុសអាយុ៣២ឆ្នាំ ដែលត្រូវជាក្មួយរបស់ម្ចាស់ផ្សារ ត្រូវចោរបាញ់ចំពោះមូយគ្រាប់ របួសធ្ងន់ ហើយត្រូវបានសាច់ញាតិដឹកយកមកព្យាបាលនៅភ្នំពេញ និង ទី៤បុរសវ័យចំណាស់ម្នាក់ជាអ្នករត់ម៉ូតូឌុបដែលត្រូវចោរវាយប្លន់យក ម៉ូតូគាត់ជិះរត់នោះ ក៏បានត្រូវចោរវាយរងរបួសស្រាលផងដែរ ។
ទូមាសដែលត្រូវចោរវាយបំបែក និងប្លន់យកមាស
លោកឧត្តមសេនីយ៏ត្រីតាក វណ្ណថា ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានចាត់វិធានការដឹកនាំកំលាំងជំនាញទៅកាន់កន្លែងកើតហេតុ ព្រមទាំងបន្តរុករកជនល្មើសជាបន្ទាន់ ក៏ប៉ុន្តែជនល្មើសបានរត់ចូលព្រៃ គេចខ្លួនដោយសុវត្ថិភាព៕
ដោយ ៖ សូរីយ៉ាប្រភព ៖ police