ថៃ ៖ លោក Sarin Inpitar Ronnakiat គឺជាតារាសម្តែងថ្មីម្នាក់នៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ហើយក៏ត្រូវបានគេស្គាល់លោកកាន់តែច្រើនឡើង បន្ទាប់ពីសម្តែងក្នុងរឿង Thong Aek Mor Yah Tah Chalong ជាមួយនិងកំពូលតារាសម្តែងលោក Mario Maurer និងនាង Kimmy Kimberley Anne Voltemas ។ 

/

គោលដៅរបស់ខ្ញុំនៅក្នុងវិស័យសិល្បៈដែលដើរតួជាតារាសម្តែង ហើយពេលនេះគឺខ្ញុំនៅតែជាតារាសម្តែងចំណូលថ្មីម្នាក់។ ខ្ញុំសម្តែងបាន ៣ រឿងភាគហើយ ហើយក៏ចង់អរគុណទៅដល់អ្នកដែលសរសើរជាមួយនិងទេពកោសល្យរបស់ខ្ញុំ។ ខ្ញុំបានទទួលនូវរឿងជាច្រើនពីវិស័យមួយនេះ ខ្ញុំបានប្តូរពីសិស្សម្នាក់មកធ្វើជាតារាសម្តែង ហើយក៏បានជួបមនុស្សជាច្រើនទៀតដែលមកពីកន្លែងផ្សេងៗពីគ្នា។ ពេលនោះហើយទើបធ្វើឲ្យខ្ញុំស្គាល់ខ្លួនឯងនិងអ្នកដទៃ។ លោក Sarin Inpitar Ronnakiat បញ្ជាក់ ៕

/

/

/

/

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ thaiupdate