កន្ទួលលើស្បែក គឺជាបញ្ហាស្បែកមួយ ដែលមានរោគសញ្ញាដូចជា ស្បែកឡើងកន្ទួលក្រហមតូចៗនៅខ្នង ដៃ ជើង ខ្លួន និងនៅគ្រប់កន្លែងនៃរាងកាយមនុស្ស។ កន្ទួលលើស្បែកនេះ មិនត្រឹមតែមានកន្ទួលក្រហម លើស្បែកប៉ុណ្ណោះទេ  វាថែមទាំងធ្វើឱ្យស្បែក របស់អ្នកឡើងរមាស់ ពិបាកទ្រាំថែមទៀតផង។

ខាងក្រោមនេះ គឺជាវិធីងាយៗ  អាចជួយឱ្យព្យាបាលកំចាត់កន្ទួលរមាស់ នៅលើស្បែកបានដោយធម្មជាតិ។

/

វិធីទី១៖ សូមយកជ័រប្រទាលកន្ទុយក្រពើ មកលាបនៅលើស្បែកកន្លែងមានកន្ទួលរមាស់ ទុករយៈ២០នាទី បនា្ទប់មក លាងសំអាតទឹកចេញជាការស្រេច។ចំណាំ៖ សូមព្យបាលតាមវិធីនេះ ឱ្យបាន ៣ដង ក្នុង ១ថ្ងៃ រហូតកន្ទួលរមាស់បាត់។

វិធីទី២៖ សូមក្រណាត់ស្អាតជ្រលក់ក្នុងទឹកកក ទុកឱ្យត្រជាក់ បន្ទាប់មក ដាក់នៅលើស្បែកកន្លែងមានកន្ទួលរមាស់ ទុករយៈពេល ១០នាទី ជាការស្រេច។

វិធីទី៣៖ សូមយកដុំទឹកកក ដាក់ក្នុងថង់ប្លាស្ទីក  បន្ទាប់មក  ដាក់នៅលើស្បែក កន្លែងមានកន្ទួលរមាស់ ទុករយៈពេល ២ ទៅ ៣នាទី ជាការស្រេច។ចំណាំ៖ សូមព្យបាលតាមវិធីនេះ ឱ្យបាន ២ ទៅ៣ដង ក្នុង ១ថ្ងៃ រយៈពេល ២ ទៅ៣ថ្ងៃកន្ទួលរមាស់នោះនឹងបាត់ ពីលើស្បែករបស់អ្នក៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10