កាលពីប៉ុន្មានថ្ងៃមុន គេហទំព័រ Camnews ធ្លាប់បានចុះផ្សាយអំពី តារាសិចស៊ីរបស់ជប៉ុនមួយរូប ដែលបានផ្សាយពាណិជ្ជកម្ម ការប្រកួតរបស់ក្រុម Tottenham Hotspurs នៅហុងកុង ហើយថ្ងៃនេះ Camnews នឹងនាំយក តារាៗសិចស៊ីរបស់ជប៉ុន ដែលចូលរួមទាក់ទង និង គាំទ្រក្រុមបាល់ទាត់នៅ English Premier League តែម្តង ។
-Laura Takizawa ថ្មីៗកន្លងទៅនេះ Camnews បានចុះផ្សាយអំពីនាង ម្តងរួចទៅហើយ ដោយនាងបានផ្សព្វផ្សាយ ការប្រកួតរបស់ក្រុម Tottenham Hotspurs នៅហុងកុង ។ ទស្សនិកជនអាចចុចទីនេះ ដើម្បីមើល ។

-Ai Shinozaki ជាតារាម៉ូដែលជប៉ុន ដែលមានដើមទ្រូងធំ មូលក្បំស្អាត កើតក្នុងឆ្នាំ ១៩៩២ ធ្លាប់បានផ្សព្វផ្សាយ ការប្រកួតរវាងក្រុម Manchester United និង Manchester City កាលពីប៉ុន្មានខែមុននេះដែរ ។ នាងមិនត្រឹមតែជាតារាម៉ូដែលនោះទេ នាងក៏ជាតារាចំរៀងផងដែរ ។

-Masami Nagasawa ទស្សនិកជនច្បាស់ជាធ្លាប់ស្គាល់នាងរួចមកហើយ ។ Masami គឺជាតារាសិចស៊ីរបស់ជប៉ុន ដែលធ្លាប់មានប្រវត្តិរឿងអាស្រូវស្នេហា ជាមួយនិងកីឡាករបាល់ទាត់របស់ជប៉ុន Shinji Kagawa ពេលដែលគេទើបតែផ្ទេរទៅទឹកដី Old Trafford Manutd ភ្លាមៗ តែត្រូវបាន Kagawa បដិសេធ ៕


ដោយ ៖ កុសលប្រភព ៖ k14