លោកអ្នកដឹងហើយថា Facebook គឺជាគេហទំព័រកំសាន្តមួយដ៏ធំល្បីល្បាញនៅទូទាំង
ពិភពលោកទាំងមូល ជាមួយសេវាកម្មជាច្រើន ។ ប៉ុន្តែមានប្រទេសខ្លះ គេហទំព័រមួយនេះ
ត្រូវបានហាមឃាត់មិនអោយចូលប្រើប្រាស់ឡើយ ដោយការ Block IP របស់ប្រទេសនោះ
តែម្តង ។ ដូច្នេះដើម្បីចូលទៅកាន់គេហទំព័រនេះបានតំរូវអោយធ្វើការប្តូរនូវ DNS តាមវិធី
ប្រើ DNS របស់ OpenDNS រឺក៏ Google Public DNS (សេវាកម្មថ្មីរបស់ Google) ។
Google Public DNS បានចេញជាផ្លូវការ និងបានប្រើនូវ IP ដែលងាយចងចាំបំផុត គឺ
8.8.8.8 និង 8.8.4.4 ដែលស្រួលចាំជាង IP ដ៏វែងរបស់ OpenDNS គឺ 208.67.222.222 និង
208.67.220.220 ។ ចំពោះ Ping របស់ Google Public DNS ក៏មានភាពចាប់អារម្មណ៍ដែរ គឺ
50-60ms បើប្រៀបធៀបនឹង OpenDNS គឺ 200-300ms (Ping កាន់តែទាបកាន់តែល្អ) ។
ដោយសារតែ Google Public DNS ជាសេវាថ្មីទើបតែដាក់អោយប្រើប្រាស់ ហេតុនេះប្រាកដ
ជាមិនអាចយកប្រៀបបានលើ OpenDNS ទេ ។ តែបច្ចុប្បន្នកំពុងតែទទួលបានការទាក់ទាញ
យ៉ាងខ្លាំងពីអ្នកប្រើប្រាស់ទូទៅ ក្នុងនោះវាក៏បានអូសទាញបានអតិថិជន របស់ OpenDNS
បានយ៉ាងច្រើនផងដែរ ។
ខាងក្រោមនេះគឺជាវីធីណែនាំអំពីការផ្លាស់ប្តូរ
DNS ដើម្បីចូល Facebook តាម
OpenDNS រឺ
Google Public DNS ៖
ចំពោះ
Windows XP
ជំហ៊ានដំបូងចុចលើ រូបសញ្ញា Monitor នៅ ផ្នែកខាងក្រោមអេក្រង់ (System Tray ) ដូចរូប
បន្ទាប់មកពេលនោះនឹងមានផ្ទាំង
Local Area Connection Status លេចឡើងយកពាក្យ
ថា
Properties
យកពាក្យថា
Internet Protocol (TCP/IP) បន្ទាប់មកយកពាក្យ
Properties
ចំណុចនេះប្រសិនបើលោកអ្នកចង់ប្រើ
DNS របស់
Open DNS សូមជ្រើសយកពាក្យ
Use the following DSN server address រួចវាយលេខទាំងនេះ
208.67.222.222 208.67.220.220 មើលរូបខាងក្រោម
ប្រសិនបើចង់ប្រើ Google Public DNS វាយលេខ
8.8.8.8 និង
8.8.4.4
Ok ជាការស្រេច ។
ចំពោះ Windows 7
ចុចលើ រូប Monitor (System tray) ដូចគ្នា រួចចុចលើពាក្យ
Open Network and Sharing
Center
រួចយកពាក្យ
Local Area Connection
ពេលផ្ទាំង
Local Area Connection Status លេចឡើងជ្រើសយកពាក្យ
Properties
ជ្រើសយក
Internet Protocol Version 4 (TCP/IP v4) និងយកពាក្យ
Properties
ប្រសិនចង់ប្រើ
DNS របស់
Open DNS រើសយក
Use the following DSN server
address និងវាយលេខ
208.67.222.222 និង
208.67.220.220 (មើលរូប)
ប្រសិនបើចង់ប្រើ Google Public DNS វាយលេខ
8.8.8.8 និង
8.8.4.4
រួច Ok ជាការស្រេច ៕
សាកល្បងមើល ! តើអាចចូល Facebook បាន រឺនៅ?
(ពី CNTT)
ដោយ៖ រដ្ឋា