ក្រុមអ្នកវិទ្យាសាស្ដ្រទើបតែប្រទះឃើញស្លាកស្នាមបស់បណ្ដាសត្វល្អិត ដែលរស់នៅដោយ តោងជាប់ទៅនឹងផ្ទៃខាងលើនៃអំពូលភ្លើងរបស់ស្ថានិយ៍អវកាសអន្ដរជាតិ (ISS)។

/

ស្ថានីយ៍​អវកាស​អន្ដរ​ជាតិ ISS

 

បណ្ដាសត្វទាំងនេះ ត្រូវបានប្រទះឃើញ នៅពេលក្រុមអ្នកវិទ្យាសាស្ដ្រ កំពុងធ្វើការសម្អាតផ្នែកខាងក្រៅនៃស្ថានីយ៍អវកាសអន្ដរជាតិ។ បើទោះមិនមែនជាសត្វមកពីភពដទៃ ប៉ុន្ដែ ក្រុមអ្នកវិទ្យាសាស្ដ្រក៏មិនទាន់បានដឹងថា សត្វទាំងនេះធ្វើយ៉ាងណា អាចឡើងមកដល់ស្ថានីយ៍អវកាស ដែលស្ថិតនៅឆ្ងាយពីផែនដី ដល់ទៅជិត ៣៣០គីឡូម៉ែត្រ។

/

អវកាស​យានិក នៅ​ខាង​ក្រៅ ស្ថានីយ៍​អវកាស​អន្ដរ​ជាតិ ISS

ទំព័រ Mirror ដកស្រង់សំដីរបស់លោក Vladimir Solovyev ប្រធានក្រុមនៃបុគ្គលិកនៅលើ ISS ឱ្យដឹងថា ៖ “ក្រោយពីបានធ្វើការពិសោធ យើងខ្ញុំបានរកឃើញស្លាមស្នាមនៃសត្វល្អិត និងបណ្ដាគ្រាប់តូចៗ ដែលតោងជាប់ទៅនឹងកញ្ចក់នៃអំពូលភ្លើង។ ការរកឃើញនេះ ត្រូវតែពិសោធ និងស្រាវជ្រាវឱ្យបានល្អិតល្អន់ជាងនេះ”។

/

បណ្ដាសត្វល្អិតទាំងនេះ មិនត្រឹមតែអាចមានជីវិតនោះទេ ប៉ុន្ដែ ពួកវាអាចរីកចម្រើន ក្នុងបរិយាកាសដែលខ្វះអ៊ុកស៊ីហ្សែន មិនមានទំនាញផែនដី អាកាសធាតុមិនល្អ និងរងឥទ្ធិពលនៃរលកវិទ្យុសកម្មពីលំហអាកាស។ លោក Vladimir Solovyev អះអាងថា ការរកឃើញនេះ ពិតជាមានសារ សំខាន់ចំពោះជើងហោះហើររយៈពេលយូរនៅក្នុងអវកាស បើទោះជា ខ្លួនលោក ក៏មិនអាចបកស្រាបានថា សត្វទាំងនេះ បង្ហាញខ្លួននៅលើ ISS ដោយវិធីណា។

/

រូប​រាង​សត្វ​ល្អិត ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​​លំអ​អាកាស

ដានជើង ឬ​ស្លាក​ស្នាម​របស់បណ្ដាសត្វនេះ ក៏មិនត្រូវបានគេរកឃើញ នៅស្ថានីយ៍បង្ហោះយានអវកាស Baikanour របស់ Kazakhstan ដែលជាកន្លែង ISS ត្រូវបានបាញ់បង្ហោះឡើងអវកាសនោះដែរ។

/

សត្វ​ទាំង​នេះ អណ្ដែត​ឡើង​ពី​ផែន​ដី តាម​រយៈ​ចំហាយ​ខ្យល់​អាកាស និង​តោង​ជាប់​ ISS

លោក Solovyev សង្កត់ធ្ងន់ថា ៖ “ពួកវា អាចមកដល់ទីនេះ តាមរយៈខ្យល់អាកាសដែលបាញ់ឡើងពីផែនដី ហើយវាតោងជាប់ និងរីកចម្រើន នៅលើផ្នែកខាងក្រៅនៃស្ថានីយ៍អវកាស ISS”។ ប៉ុន្ដែ ការរកឃើញនេះ ក៏បានបង្កឱ្យមានការដាក់ជាសំនួរថា តើជីវិតមនុស្ស និងសត្វនៅលើផែនដី គឺមានប្រភពមកពីភពដទៃ?

/

ឬ​មួយ​ថា សត្វ​ទាំង​នេះ អណ្ដែត​ចេញ​មក​ពី​ភព​ផ្សេង? បើ​ដូច្នេះ​មែន មនុស្ស​យើង ក៏​ប្រហែល​ជា​អន្តោ​ប្រវេសន៍ មក​ពី​ភព​ដទៃ​ណា​មួយ ក្នុង​ចំណោម​ភព​រាប់​មិន​អស់ ក្នុង​ហ្គា​ឡាក់​ស៊ី គន្លង​ដំរី​.ស (Milky Way)

សត្វល្អិតដែលត្រូវបានគេរកឃើញខាងលើនេះ គឺជាប្រភេទសត្វដែលរស់នៅអណ្ដែតត្រសែតតាមទឹក តាមពពុះទឹកលើសមុទ្រ ទន្លេ និងមានសមត្ថភាពហែលបានតិចតួច រួមមានដូចជា សត្វ jellyfish ជាដើម។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail