កាលពីវេលាម៉ោង ៨ EST ព្រឹក ថ្ងៃទី ២១សីហា ប្រទេសជប៉ុន បានបាញ់បង្ហោះដោយជោគជ័យ នូវយានអវកាស Kounotori-5 ដែលមាននាំទៅជាមួយនូវទំនិញ និងសម្ភារៈសំខាន់ៗ ឡើងទៅកាន់ស្ថានិយអវកាសអន្តរជាតិ។ នេះត្រូវបានគេមើលឃើញថា ជាជំហានដ៏ធំរបស់ជប៉ុន ក្នុងគម្រោងសិក្សាស្រាវជ្រាវនៅលើស្ថានិយអវកាសអន្តរជាតិ ISS។

Kounotori-5 ត្រូវបានបាញ់បង្ហោះពីមជ្ឈមណ្ឌលអវកាស Tanegashima។ Kounotori-5 នាំទៅជាមួយនូវទំនិញ ៤,៥តោនរួមមានអាហារ ទឹក និងសម្ភារប្រើប្រាស់សម្រាប់ក្រុមអវកាសចរ។ ក្រៅពីនេះ ក៏មានឧបករណ៍សម្រាប់ការសិក្សាស្រាវជ្រាវ និងតេឡេស្កូបមួយផងដែរ។

បន្ទាប់ពីបញ្ជូនទំនិញឡើងទៅកាន់ ISS យានអវកាស Kounotori-5 ក៏នឹងនាំមកវិញនូវកាកសំណល់ប្រមាណជា ៦តោនពី ISS មកកាន់ផែនដីផងដែរ។


គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ទីភ្នាក់ងារអវកាសជប៉ុន JAXA បានបញ្ចេញសកម្មភាពជាច្រើន រួមចំណែកក្នុងការបញ្ជូនទំនិញ ឡើងទៅស្ថានិយអវកាសអន្តរជាតិ ដើម្បីបម្រើដល់ការសិក្សាស្រាវជ្រាវ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Youtube/Xinhua