ព័ត៌មានកីឡា៖ ក្លឹបកាំភ្លើងធំ Arsenal បានផ្ដួលម្ចាស់ពានរង្វាន់ Premier League គឺក្លឹប Chelsea យ៉ាង​រដេបរដុប​ក្រោមលទ្ធផល ពិន្ទុ ១-០ ក្នុងព្រឹត្ដិការណ៍ប្រចាំឆ្នាំ FA Community Shield ក្នុងពហុកីឡាករដ្ឋាន Wembley ។ 

Arsenal បានសម្រេចគោលដៅរបស់ខ្លួន យ៉ាងធំបំផុតដោយបាន ផ្ដួល​ក្លឹប Chelsea ដណ្ដើមបានពាន​រង្វាន់​ FA Community Shield ក្នុងដៃ ក្រោមបច្ចេកទេសនៃការរកគ្រាប់បាល់របស់កីឡាករ Alex Oxlade-Chamberlain នៅនាទីទី ២៤ ដោយជើងឆ្វេង។ Chelsea ក៏មានឱកាសស្វែងរកគ្រាប់បាល់ ផងដែរ ប៉ុន្ដែ​ មិនអាចគេចផុត ពីកណ្ដាប់ដៃការពាររបស់​ អតីតអ្នកចាំទី​របស់ ក្រុមឡើយគឺ កីឡាករ​ Petr Cech។ 

លោក​ Arsene Wenger ពិតជាសប្បាយចិត្ដ និងនឹកស្មានមិនដល់​ចំពោះលទ្ធផលរបស់ក្រុម ដែលអាច​ផ្ដួល​​Chelsea ខណៈដែល ការប្រកួត ១៣​ ដងកន្លងមក ក្រុមមិនដែលបានយកឈ្នះ ក្រុមនេះឡើយ។ ជាពិសេស កាលពីខែកុម្ភៈ ឆ្នាំ ២០១៤ លោក Jose Mourinho ធ្លាប់បានហៅ លោក Arsene Wenger ថា ជាអ្នកឯកទេស ខាងប្រកួតចាញ់  specialist in failure ។ 

/

/

/

/

ដោយ៖ អឿ​ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី