ទស្សនិកជន ធ្លាប់តែបានស្គាល់ អំពីការប្រណាំងម៉ូតូ រថយន្ត និងជិះសេះជាដើម តែថ្ងៃនេះទស្សនិកជនច្បាស់ជាបានភ្ញាក់ផ្អើល ដោយសារ Camnews បានលើកយក ការប្រណាំងសត្វប្លែកៗ យកមកជូនទស្សនិកជនទស្សនាកំសាន្ត ។
-ប្រណាំងខ្យង នៅអង់គ្លេស ត្រូវបានគេស្គាល់ថា ជាទីកន្លែងប្រណាំងខ្យងជាលក្ខណអន្តរជាតិដែលមានឈ្មោះថា World Snail Racing Championships តែងតែប្រារព្ធនៅទីក្រុង Northfolk ។កំណត់ត្រាលឿនបំផុតរបស់ការប្រណាំងខ្យងគឺ ២នាទី៩វិនាទី ។

-ប្រណាំងចៀម នៅស្កុដឡេន ដែលតែងតែប្រារព្ធធ្វើឡើងនៅទីក្រុង Moffat ។ ឆ្នាំនេះចៀមដែលទទួលបានជ័យជំនះ មានឈ្មោះថា Ewe Saint Bolt ។


-ប្រណាំងកូនឆ្កែតឿ នៅអាមេរិច ប្រារព្ធធ្វើឡើងនៅទីក្រុង វាស៊ីនតោន ។

-ប្រណាំងសត្វលា ការប្រណាំងតែងតែធ្វើឡើងនៅ Sakule ដែលជាភូមិវប្បធម៌របស់ប្រទេសSerbia ។
-ប្រណាំងអូដ្ឋ នៅអារ៉ាប់ ដែលមានទឹកប្រាក់រង្វាន់ ៦០០០០ ផោនជារង្វាន់ ៕
