បន្ទាប់ពីកំពូលកីឡាបាល់ទាត់ Messi ទាក់ទងនិងបញ្ហាពន្ធ នៅអេស្ប៉ាញប្រមាណ ៤ លានអ៊ឺរ៉ូរួចមក ថ្ងៃនេះដល់វេន អតិតគ្រូបង្វឹក Real Madrid សញ្ជាតិ ប័រទុយហ្កាល់ម្តងហើយ គឺលោកJose Mourinho ។ថ្មីៗនេះចាងហ្វាងកាសែតលោក Julian Redondo បានបង្ហើបថា អតិតគ្រូបង្វឹករបស់ក្រុម RealMadrid លោក Jose Mourinho ធ្លាប់និយាយពីបញ្ហាពន្ធជាមួយគាត់ម្តងម្កាលដែរ ។ Mourinhoត្រូវបានសង្ស័យដោយលោក Jorge Mendes ក្នុងការបោះទុនរកស៊ីទៅលើ De Facto ។

/ដោយសារតែមានការសង្ស័យជាច្រើននេះហើយ ទើបធ្វើអោយខាងមន្ត្រីពន្ធដារ របស់ប្រទេសអេស្ប៉ាញ ចាប់ផ្តើមដាក់វិធានការ សើបអង្កេតលើករណីនេះហើយ ។ គួរបញ្ចាក់ផងដែរថា មុននេះ Messi បានចំណាយលុយអស់ ១០ លានអ៊ឺរ៉ូ ដើម្បីអាចនៅក្រៅឃុំ មុនការកាត់ក្តីច្បាស់លាស់ដូចនេះហើយ Mourinho ប្រហែលជាត្រូវជួបរឿង ឈឺក្បាលដូច Messi ដែរហើយ ។ ចំពោះចំនួនទឹកប្រាក់ដែល Mourinho ជាប់ទាក់ទងជាមួយនឹងការគេចពន្ធនោះ គេមិនទាន់ដឹងនៅឡើយទេយើងនឹងចាំតាមដានទាំងអស់គ្នា ថាតើរឿងនេះនឹងទៅជាយ៉ាងណា ៕

/

 

ដោយ ៖ កុសលប្រភព ៖ k14,sports