ជាមួយនឹងគោលបំណងបង្កើននូវបទពិសោធន៍ ក៏ដូចជាផ្គត់ផ្គង់ឲ្យកាន់តែបានល្អសំរាប់អ្នកប្រើប្រាស់ Samsung និង LG សុទ្ធតែបំពាក់នូវកម្មវិធីដ៏ឆ្លាតវ័យនោះគឺ S Voice រឺ Quick Voice។

ជាក់ស្តែង S Voice រឺ Quick Voice គឺជារឿងរបស់ Android 4.0 Ice Cream Sandwich, សំរាប់Version Android 4.1 Jelly Bean ក៏ត្រូវបាន Google ធ្វើការណែនាំនូវកម្មវិធីឆ្លាតវៃមួយដែរ គឺGoogle Now (Version ដែលត្រូវបាន Upgrade ពី Google Search មុននេះ)។ សំនួរត្រូវបានសួរថា បើសិនជាអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច Samsung រឺ LG ដែលប្រើប្រាស់ប្រព័ន្ធប្រតិ-បត្តិការ Android 4.1 តើអ្នកនឹងត្រូវជ្រើសរើស S voice, Quick Voice រឺ Google Now?

/

ការប្រៀបធៀបរវាង S Voice នៅលើ Galaxy S III និង Google Now នៅលើ Galaxy Nexus

ចម្លើយគឺប្រហែលជានឹងសំរេចទៅលើក្រុមហ៊ុនផលិតសំរេចដោយខ្លួនឯង និងធ្វើការផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់។ សំរាប់ពេលនេះ យើងខ្ញុំសូមអញ្ជើញប្រិយមិត្តទាំងអស់គ្នាទស្សនានូវវីដេអូប្រៀបធៀបមួយរវាង S Voice នៅលើ Galaxy S III និង Google Now នៅលើ Galaxy Nexus ដើម្បីមើលឃើញឲ្យកាន់តែច្បាស់នូវភាពខុសគ្នារវាងកម្មវិធីពីរនេះ។

សូមទស្សនាវីដេអូខាងក្រោម ៖

វីដេអូប្រៀបធៀប S Voice និង Google Now

ដោយ៖ សិលាប្រភព៖ TTE