តាមព័ត៌មាននៅលើគេហទំព័រ 9to5Mac បានឲ្យដឹងថា Apple នឹងរៀបចំផែនការដើម្បីដកហូត
Tablet iPad 2 មួយចំនួនវិញ ដែលប្រើនៅលើបណ្តាញ 3G របស់ Verizon ដោយសារមានការ
ជាន់គ្នានូវលេខ Code MEID ដែលបង្កឲ្យមានជម្លោះ ហើយមិនអាចចូល Internet បាន។
MEID (mobile equipment identifier) គឺជាលេខរៀងតែមួយដែលត្រូវភ្ជាប់ជាមួយនឹងគ្រឿង
នីមួយៗ ដូចជា Table ឬទូរស័ព្ទ CDMA ដែលត្រូវលក់តាមរយះក្រុមហ៊ុនសេវាកម្មទូរស័ព្ទ ដើម្បីគ្រឿងបរិក្ខារនោះអាចភ្ជាប់អ៊ីធឹណែតដោយសេវាកម្មទូរស័ព្ទរបស់វា។
ភ្នាក់ងាររបស់ Apple ម្នាក់ដែលមិនមែនជាអ្នកនាំពាក្យរបស់ Apple ក៏ប៉ុន្តែយ៉ាងឆាប់រហ័ស
បានទាក់ទងជាមួយនឹងគេហទំព័រ 9to5Mac ដើម្បីពន្យល់ថា ក្រោយពីដឹង ថាមានអតិថិជន
ម្នាក់បានរកឃើញកំហុស 3G នៅលើគ្រឿង iPad 2 16 GB ដែលទើបនឹងទិញពី Verizon។
ក្រុមហ៊ុនសេវាកម្មនោះបានឲ្យដឹងថា គេនឹងដកហូតវិញ iPad 2 មួយចំនួនដែលផលិត
ជាន់លេខ MEID។ ចំពោះអតិថិជនដែលមានបញ្ហាអំពី 3G ត្រូវបាននិយាយខាងលើនោះ
ក៏ត្រូវបានដូរម៉ាស៊ីនថ្មីផ្សេងនៅហាង Apple Store សេ្រចហើយ។
ទោះបីជា Apple មិនទាន់មានប្រកាសផ្លូវការ ក៏ប៉ុន្តែអតិថិជនជាច្រើនមានការសង្ស័យ
ពីព្រោះ ធម្មតាគេនឹងទទួលបាន iPad 2 តាមកិច្ចសន្យា ក៏ប៉ុន្តែ នៅពេលកំពុងដឹកនៅលើ
ផ្លូវពីប្រទេសចិន បណ្តាគ្រឿងនោះត្រូវជូនទៅអាមេរិកវិញដើម្បី Apple ធ្វើការពិនិត្យ។
ភ្នាក់ងារ Apple បានឲ្យដឹងថា Apple Store នឹងសំណង 50 USD ដល់អតិថិជនដែលជួប
នឹងបញ្ហានោះ និងត្រូវបានប្តូរនឹង iPad 2 ថ្មី។
នេះមិនមែនជាលើកដំបូងដែល Apple ជួបនឹងបញ្ហាជាមួយនឹង Verizon iPad នេះទេ។ តាំងពី
ដើមឆ្នាំ នៅលើ forum 9to5Mac ក៏មានអ្នកប្រើជាច្រើនត្អួញត្អែរអំពីបញ្ហាមិនអាចភា្ជប់ 3G
ពី iPad 2 របស់ Verizon។ បន្ទាប់មក កំហុសនេះក៏ត្រូវបានជួសជុល។
ប្រភព៖ PCMag
ដោយ៖ ណាវី ។