width=456
គ្រឿងផ្សំ៖- យកមឹកតូចល្មម ១ គីឡូក្រាម  - ស្ករត្នោត ២៥០ ក្រាម

- អំបិលកន្លះស្លាបព្រា - ទឹកត្រី ១,៣ កូនចានតូច - ទឹកស្អាតមួយកូនចានតូច

វិធីធ្វើ៖ ១/ លាងមឹកឱ្យស្អាតល្អ វះយកភ្នែក និង មាត់ចេញ ២/ ដាក់ស្ករ អំបិល ទឹកត្រី និង ទឹកស្អាតចូលក្នុងឆ្នាំងខ្ទះ  រួចហើយលើកដាក់ដាំលើ ចង្ក្រានភ្លើង។ ពេលក្តៅបន្តិច កូរឱ្យសព្វ រួចភ្លក់ រសជាតិ ឱ្យផ្អែមល្មម។ ៣/ ដាក់មឹកចូល ប៉ុន្តែ ហាមកូរ ដាច់ខាត ព្រោះសាច់មឹកអាចដាច់ចេញពីគ្នា ហើយត្រូវប្រើ ស្លាបព្រា ដួសពពុះដែលអណ្តែតលើមឹកចេញ។ រង់ចាំរហូតទឹកដែលរំងាស់ចម្អិននេះ ចាប់ផ្តើមខាប់បន្តិច។ ៤/ ដាក់ចានទទួលទាន ជាការស្រេច។

ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian