ប្លែកៗ៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា នៅឯប្រទេសអេស្ប៉ាញឯណ្ណោះវិញ គេបានលេងកីឡាមួយ ដោយបើកអោយសត្វគោ ដែលមានមាឌធំៗ ដេញជល់មនុស្ស ហើយក្នុងព្រឹត្ដិការណ៍នោះផងដែរ បុរសម្នាក់ ក៏ត្រូវបានសត្វគោជល់ចំគូថ ដែលធ្វើអោយខ្លួនគាត់ប៉ើងហើរ ដូចស្លឹកឈើអញ្ចឹង។

ព្រឹតិ្ដការណ៍នេះ ត្រូវបានគេប្រារព្វឡើងនៅតាមផ្លូវ តំបន់ Las Ventasទីក្រុង Madrid ប្រទេសអេស្ប៉ាញ។ ប្រភពខាងលើ បានអោយដឹងទៀតថា បុរសដែលត្រូវបានសត្វគោជល់នោះ គឺមានឈ្មោះ Rafael Cerro មានវ័យ ២៣ឆ្នាំ ខណៈដែលស្នែងគោបុកចំគូថ ហើយទទួលរងគ្រោះ ដោយចេញឈាម តែមិនធ្ងន់ធ្ងរណាស់ណាទេ។


គួររំលឹកផងដែរថា បុរសនេះ កាលពីប៉ុន្មានខែមុន ក៏ធ្លាប់បានចូលមន្ទីរពេទ្យសម្រាកព្យាបាល ដោយសារសត្វគោជល់ ក្នុងការចូលលេងកីឡានេះផងដែរ៕
ដោយ៖ នារីប្រភព៖ dailymail