នេះជាវិធីសាស្រ្តមួយថ្មីសំរាប់ប្រិយមិត្តអ្នកលេង Facebook ទាំងឡាយ ពេលដែលជួបនូវ
បញ្ហាមួយចំនួនចំពោះការ Upload រូបភាពឡើងលើ Wall នៃ Facebook ដោយផ្ទាល់ ។

ជាធម្មតាពេលដែលយើងចង់ Upload រូបភាពឡើងលើ Facebook យើងតែងតែបង្កើតជា
អាល់ប៊ុម រឺក៏ Upload ឡើងលើ Wall​ ផ្ទាល់ខ្លួនរបស់យើងតែម្តង ។ ប៉ុន្តែក្នុងករណីមានបញ្ហា
យើងមិនអាចធ្វើការ Upload រូបឡើងលើ Facebook បានឡើយ បើទោះបីជាយើងព្យាយាម
យ៉ាងណាក៏ដោយ ។ បើមានករណីយ៉ាងនេះមែនតើគួរធ្វើយ៉ាងណា? ប្រិយមិត្តមិនគួរ
បារម្មណ៍ពេកទេព្រោះយើងនៅមានវិធីមួយទៀត គឺ Upload ឡើងតាមរយៈ Email របស់
យើងវិញ ។ ដូច្នេះដើម្បីជាគន្លឹះខ្លះៗចែកជូនប្រិយមិត្ត Camnews សូមធ្វើការណែនាំតាមវិធី
ដូចតទៅ ៖

ដំបូងត្រូវចុចលើពាក្យថា Photos


បន្ទាប់មកចុចលើពាក្យថា Upload Photos

យកពាក្យថា Try the simple uploader

យកពាក្យ About Mobile Photos

យកពាក្យថា Send the upload email for my page to me now

ចុចជ្រើសរើស Email របស់លោកអ្នក

រួចចុចលើពាក្យ Send Mail

Email របស់លោកអ្នកត្រូវបានផ្ញើដោយជោគជ័យ ចូល ពិនិត្យមើលប្រអប់ mail របស់
លោកអ្នក ។ កត់សំគាល់អោយបានច្បាស់នូវអាស័យដ្ឋាន email ដែល Facebook ផ្ញើមក

ផ្ញើ mail ទៅកាន់អាស័យដ្ឋាន email ដែល Facebook ផ្ញើមក ។ កុំភ្លេចភា្ជប់ជាមួយរូបភាព
ដែលលោកអ្នកចង់ Upload ឡើង Facebook អោយសោះណា !! កន្លែង Subject ក្នុង mail
គឺជាកន្លែងសំរាប់ដាក់ចំណងជើងរបស់រូបភាពដែលត្រូវបង្ហាញនៅលើ Facebook ។

រួចចុចលើពាក្យ Send រងចាំមួយសន្ទុះ

រូបភាពដែលបានផ្ញើនោះបានបង្ហាញនៅលើ Facebook ស្រេច ៕
រដ្ឋា (ដោយ Camnews.com.kh )